Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

លួចម៉ូតូបានសម្រេចយកទៅជិះបាន៧ថ្ងៃត្រូវ​សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ត្រូវបានកម្លាំង​នគរបាល​ ខណ្ឌច្បារអំពៅ​ ឃាត់ខ្លួនប្រគល់​ឲ្យនគរបាល​ ប៉ុស្តិ៍ចាក់អង្រែលើ​ ចាត់ការបន្តតាមនិតិវិធី​ បន្ទាប់ពីលួចម៉ូតូមួយគ្រឿងបាន​សម្រេច​ រយៈពេល៧ថ្ងៃ
​ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០និង០០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ខណៈ​ ដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានដាក់គោលដៅ​ត្រួតពិនិត្យអាវុធជាតិផ្ទះ​និងរិតបណ្តឹងច្បាប់ចរាចរណ៍​ផ្លូវគោក​ នៅចំណុចសង្កាត់​ ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ ។

ជនសង្ស័យ២នាក់​ដែលសមត្ថកិច្ចបានឃាត់ខ្លួន​ ​ទី​ ១៖​ មានឈ្មោះ​ វីន ត្រេន​ ភេទប្រុសអាយុ​២៧ឆ្នាំ​មុខរបររើសអេតចាយ ស្នាក់នៅ​មិនពិតប្រាកដ​ ។
ទី២៖​ មានឈ្មោះ ឆាង ធារ៉ា ហៅ (ឃុត ពៅ)​ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរ និងស្នាក់នៅ​មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។
-ចំណែកជនរងគ្រោះមានឈ្មោះ​ អ៊ុន សំរដ្ឋា ភេទ​ ប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះលេខ១៥៧ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី០៣ខែ តុលាឆ្នាំ២០១៩វេលាម៉ោង៧និង៣០នាទីយប់​ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយក​ម៉ូតូ​មួយម៉ាក​ ​ហុងដា​ សេ១២៥ពណ៍ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1HA-0257​ ដែលជនរង​ចតនៅចំណុចមុខផ្ទះលេខ​ ១១២៥​ ផ្លូវ​ ជាតិ​លេខ២ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែ​លើ ខណ្ឌ​មានជ័យ ។​ ភ្លាមៗជនរងគ្រោះបានមក​ដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចជួុយ​អន្តរាគមន៍​ ស្រាវជ្រាវរក​ ។

សមត្ថកិច្ចបន្តថា​ លុះមកដល់ថ្ងៃទី១០ខែ តុលា ឆ្នាំ២០១៩​ វេលាម៉ោង១០និង០០នាទីយប់កម្លាំង​ អធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទះ​ និង​រឹត​បណ្តឹងច្បាប់ចរាចរណ៍​ នៅចំណុចផ្លូវជាតិ​លេខ១ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ ស្រាប់តែឃើញ ជនសង្ស័យ០២នាក់ជិះម៉ូតូ​០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA 0257 (គ្មានកុងទ័រ,គ្មានគំរបជ័រសងខាង) ដោយមានការ​សង្ស័យក៏ឃាត់ត្រួតពិនិត្យធ្វើការសាកសួរ ទើបជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា​ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA-0257​ នេះគឺ​ពួកគេ០២នាក់ និង បក្ខពួកម្នាក់ទៀតឈ្មោះ សល់ ភេទ ប្រុស បានលួចយកកាលពីថ្ងៃទី ០៣ខែតុលាឆ្នាំ២០១៩ នៅភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ។

សមត្ថកិច្ចបន្តទៀតថា​ ក្រោយឃាត់ខ្លួនបាន​ជនសង្ស័យនិងធ្វើកំណត់ហេតុរួចនគរបាល​ខណ្ឌច្បារអំពៅបានប្រគល់ជនសង្ស័យទាំង​២នាក់អោយមកនគរបាលប៉ុស្តិ៍ចាក់អង្រែលើ​ចាត់ការបន្ត​ ព្រោះជាម្ចាស់ករណី​។

បច្ចុប្បន្ន​ ជនស្ស័យទាំង២នាក់ត្រូវបានសាក​សួរនិងកសាងសំណុំរឿងបញ្ជួនទៅអធិការ​ខណ្ឌមានជ័យ​ ចាត់ការបន្តតាមច្បាប់​ ។ ចំណែកជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចស្រាវ​ជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាម​ច្បាប់​ ៕

ចែករំលែកអត្ថបទ