Sunday, November 29, 2026
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោ​ ចាប់ថៅកែស្ថានីយ៍ប្រេង PTT នៅក្បែររង្វង់មូលគួរស្រូវ បញ្ជួន​ទៅតុលាការ ក្រោយផ្ទុះហិង្សាវៃគ្រូប​ង្រៀន

ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀលថ្ងៃទី​ ២០ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃ​អធិការដ្ឋាននគរបាលខណ្ឌដង្កោ បាន​បញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅ​សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការ។ ប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌសែនសុខបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងឃាត់ខ្លួនមនុស្សម្នាក់និងសម្ភារៈមួយចំនួន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌសែនសុខ​ចុះ​បង្ក្រាប​ ទីតាំងដែលក្រុមញៀនល្បែងប្រមូលផ្ដុំគ្នា​ លួចលាក់លេងល្បែងជល់មាន់​និងអាប៉ោង​ មួយកន្លែងអ្នកលេងដឹងខ្លួនទាន់​រត់ចែកគ្នាបាតជើង​សព្រាត​ ហាក់បីដូចជាមាន​អ្នករាយការ​ប្រាប់អោយដឹងខ្លួនមុន​​ ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបទីតាំងមាន់ជល់និងអា​ប៉ោងនេះបានធ្វើឡើងកាលពី​ម៉ោង​០១​និង​២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ត្រង់ចំណុចដីឡូត៍​មួយកន្លែង​ស្ថិតក្នុងភូមិភ្នំពេញ​ថ្មី​ សង្កាត់ភ្នេញថី​ ខណ្ឌ​សែនសុខ​ រាជ​ធានីភ្នំពេញ​ ។ សមត្ថកិច្ចបានអោយដឹងថា​ បន្ទាប់ពីទទួល​ព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំង​ខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង​ ភ្លាមៗកម្លាំងនគរបាល​ បានចុះមក​ដល់​ តែក្រុមអ្នកញៀនល្បែងទាំងនោះបាន​ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣​គ្រឿង​ធុងទឹកកកមួយមាន់​ជល់ប្រហែល៣​ក្បល​ ចាន់អាប៉ោងមួយនិងសម្ភារៈពាក់ពន្ធ័មួយចំនួន​ទៀត​ ។

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌច្បារអំពៅ​ ឃាត់ខ្លួនមុខ​សញ្ញាជួញដូរគ្រឿងញៀនម្នាក់ដកហូតថ្នាំ​ញៀន១៧កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាល ជំនាញខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយ​ លោក​ វរសេនីយ៍ត្រី ឡូ ភារម្យ អធិការរង​ទទួលផ្នែកបទល្មើស​គ្រឿងញៀន សហការជាមួយ​ កម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ធ្វើការបង្ក្រាបជាក់​ស្ដែង​ នូវមុខសញ្ញាចែកចាយ​ និងជួញ​ដូរគ្រឿងញៀនខុសច្បាប់​ ដោយឃាត់​ខ្លួនជនសង្ស័យម្នាក់​ ដកហូតថ្នាំញៀនបាន​១៧​កញ្ចប់ ការបង្ក្រាបនេះបានធ្វើឡើងកាល​ពីរសៀលថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចខ្ទមចាស់ទុកចោល

Read More
សន្តិសុខ​សង្គម

រថយន្តដឹកដីក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី កំពុងធ្វើអោយពលរដ្ឋរស់នៅខណ្ឌដង្កោក្តៅក្រហាយយ៉ាងខ្លាំង

MC ៖ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បានប្រតិកម្ម សម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី និងក្រុមហ៊ុន ៣ទៅ៤ផ្សេងទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់បន្តទៀត ។ បាតុភាពផ្ទុះការបិទផ្លូវមិនអោយ រថយន្តដឹកដី ក្រុមហុ៑ន

Read More
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័បានសម្រេចតែរត់មិនរួចត្រូវបាន​សមត្ថកិច្ចដេញក្របួចបាន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ​ បានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់​ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ​២០១៩​ នៅត្រង់មុខផ្ទះលេខ១១៩ផ្លូវលេខ​៣០៤សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេង​កង​ រាជធានីភ្នំពេញ​ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​ឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖​ ទី១/ មានឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ​

Read More
សន្តិសុខ​សង្គម

អង្គុយលើម៉ូតូមើលហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៏​ស្រាប់តែដាច់ផ្ងាធ្លាក់ពីលើម៉ូតូស្លាប់​យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់អង្គុយលើ​ម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរ​ណ៏​ ស្រាប់តែធ្លាក់ពីលើម៉ូតូដាច់ផ្ងាមកខាងក្រោយស្លាប់​បាត់បង់ជីវិតភ្លាមៗមួយរំពេចគួរឲ្យសង្វេក ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី​១៨ខែធ្នូឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវបេតុង​ ក្រោយទីលានចាក់សំរាមចាស់ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំនើតនៅ​ភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបទីតាំងល្បែងស៊ីសងភ្នាល់បាល់មួយកន្លែងឃាត់ខ្លួនមនុស្ស៤នាក់និងសម្ភារៈមួយចំនួន

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង​ នៃ​ អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ​សហការ​ជាមួយ​ កម្លាំងគណ:បញ្ជាការឯក​ភពខណ្ឌ​ ដឹកនាំផ្ទាល់ដោយលោក ឯក ឃុន​ដឿន អភិបាល​ នៃគណៈ​ អភិបាល​ខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង​ រាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់

Read More
សន្តិសុខ​សង្គម

អុញនោះ! នាយចឺម ត្រូវយុវជនម្នាក់វៃឲ្យរង​របួសធ្ងន់​ ​ដោយសារឆាតទៅសង្សារគេ

ខេត្តប៉ៃលិន៖​ យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌ​បានប្រើហិង្សា​ យកឈើវាយដំទៅលើនាយចឺម តារាចំរៀង ដោយចោទប្រកាន់ថា នាយចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សា​របស់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលដ៏ចម្លែងនេះបានកើតឡើងកាលវេលាម៉ោង០៤​និង២០រសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅ​ នាយចឺម

Read More
សន្តិសុខ​សង្គម

កាត់តែវីវហើយ! ព្រះរាជអាជ្ញាអមសាលា​ដំបូងរាជធានីភ្នំពេញ​ បញ្ជាឲ្យសមត្ថកិច្ចស្រាវ​ជាវ​ករណី​ ហិង្សា​​លើ​លោក​ អ៉ឹម​ សិរីរត្ន័​ ដែលជាគ្រូបង្រៀន​ នៅ​ស្ថានីយ៍ប្រេង​ PTT

ភ្នំពេញ)៖ នៅព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​លោក​ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធា​នី​ភ្នំពេញ​ បានបញ្ជាឲ្យ​ សមត្ថកិច្ច​ ខណ្ឌដង្កោ​ ស្រាវជាវ​ករណី​ ហិង្សា​ លេីគ្រូបង្រៀន​ឈ្មោះ អ៉ឹម​ សិរីរត្ន័​ នៅ​ស្ថានីយ៍ប្រេង​ PTT លោកវរៈសេនីយ៍​ឯក​ ជឹម​ ស៉ីថា​ អធិការ​នគរបាល​ខណ្ឌ​ ដង្កោ​ បានឲមយដឹងថា​៖ ពេល​នេះ​

Read More
សន្តិសុខ​សង្គម

មហាជនចាំមើលថា​ ថៅកែការ៉ាសសាំង PTT ដែលគេស្គាល់ថាជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ត​ តាកែវ​ បញ្ជាឲ្យកូនចៅវៃគ្រូបង្រៀនស្ទើស្លាប់ ចោទថាលួចថត​ស្រីៗចូលបន្ទប់ទឹក​នោះ តើមានទោសដែរឬទេ​! ខណៈជនរងគ្រោះថាការចោទមិនពិត

ភ្នំពេញ៖​ នៅ​ព្រឹកថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩នេះ​លោក អ៊ឹម សិរីរដ្ឋ ដែលគេជាគ្រូបង្រៀនបាន​សរសេរសារបកស្រាយ​ ថា​ លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស​សាំង PTT​ ក្បែរង្វង់ស្ត្រីបីគួរស្រូវ ជាប់ផ្លូវជាតិ​លេខ២ ក្នុងខណ្ឌដង្កោ ដែលគេ​ស្គាល់ថា​ ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ ថាបាន

Read More