Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ពុទ្ធោសាហាវណាស់! ជនសង្ស័យមួយក្រុម ដេញវៃបុរសម្នាក់សម្លាប់គួរសង្វេក

ភ្នំពេញ៖ ពិតជាសាហាវមែន​ក្រុមជនសង្ស័យ​ ជាច្រើននាក់ជិះម៉ូតូ៤គ្រឿងដេញវាយ​ បុរស​ម្នាក់​ បែកក្បាលផុងលលាដ៍ស្លាប់​នៅចិញ្ចើមផ្លូវ​ យ៉ាងអាណោចអធម៌​
ហេតុការណ៍ភ្ញាក់ផ្អើលដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខវត្ត ភ្នៀត តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ​ ក្នុងសង្កាត់គោករការ ភូមិភ្លូផ្អែម ខណ្ឌព្រែកព្នៅ។

សពជនរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណ​ នោះទេ​ មានវ័យប្រមាណជា៣០ឆ្នាំ ពាក់អាវ​យឺតដៃខ្លីពណ៌ស​ ស្លៀកខោជើងវែងពណ៌ខ្មៅ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ ​មុនកើតហេតុគេឃើញជនរងគ្រោះជិះ​ ម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​សង់ឡើងស៊េរី០១៦​ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​1AE-5317​ ធ្វើដំណើរតាមបណ្ដោយផ្លូវ​មហាវិថី​ ឈ្នះ​ ឈ្នះ​ ទិសដៅពីត្បូងទៅជើងខណៈនោះក៍មានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា៨នាក់ជិះម៉ូតូ៤​គឿងមិនចាំស្លាកលេខជិះមកពីក្រោយដេញវាយបណ្តាល​ឲ្យជនរងគ្រោះជិះម៉ូតភ័យស្លន់ស្លោ​ លុះមកដល់ចំណុចកើតហេតុរេចង្កូតធ្លាក់​ចិញ្ចើមផ្លូវរួចរត់ចេញពីរម៉ូតូយករួចខ្លួនហើយ​ស្រែកឲ្យគេជួយ​ តែមិនមានអ្នកជួយបន្ទាប់មក​ ក្រុមជនសង្ស័យ​ បាននាំគ្នាដេញពីក្រោយហើយយកដុំថ្មវាយទៅលើជនរងគ្រោះបែកក្បាលផុងលលាដ៍ដេកស្លាប់យ៉ាងអាណោចអធម៌ឃ្លាតពីរម៉ូតូ​ប្រហែល៤០​ម៉ែត្រ។​ ភ្លាមៗក្រុនជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅ​ដល់រួចពិនិត្យមើលនិងបានសន្និដ្ឋានជំហ៊ាន​ដំបូងថា​ជារកណីវាយសម្លាប់នេះ​សង្ស័យគុំនំបន្ទាបមកធ្វើការហុំពទ្ធ័កន្លែងកើត​ហេតុ​រង​ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោ​សល្យវិច័យនិងស្រាវជ្រាវរកសាច់ញាត្តិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ