Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

កាត់តែវីវហើយ! ព្រះរាជអាជ្ញាអមសាលា​ដំបូងរាជធានីភ្នំពេញ​ បញ្ជាឲ្យសមត្ថកិច្ចស្រាវ​ជាវ​ករណី​ ហិង្សា​​លើ​លោក​ អ៉ឹម​ សិរីរត្ន័​ ដែលជាគ្រូបង្រៀន​ នៅ​ស្ថានីយ៍ប្រេង​ PTT

ភ្នំពេញ)៖ នៅព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​លោក​ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធា​នី​ភ្នំពេញ​ បានបញ្ជាឲ្យ​ សមត្ថកិច្ច​ ខណ្ឌដង្កោ​ ស្រាវជាវ​ករណី​ ហិង្សា​ លេីគ្រូបង្រៀន​ឈ្មោះ អ៉ឹម​ សិរីរត្ន័​ នៅ​ស្ថានីយ៍ប្រេង​ PTT

លោកវរៈសេនីយ៍​ឯក​ ជឹម​ ស៉ីថា​ អធិការ​នគរបាល​ខណ្ឌ​ ដង្កោ​ បានឲមយដឹងថា​៖ ពេល​នេះ​ កម្លាំងសមត្ថកិច្ច​របស់​លោកកំពុង​ស្រាវ​ជ្រាវនិងកសាងសំណុំរឿងដេីម្បី​បញ្ជូនទៅ​ អយ្យការ​អមសាលាដំបូងរាជធានី​ភ្នំពេញចាត់​ការ​បន្ត​តាមនីតិវិធី ។

សូមរំលឹកថា​៖ កាលពីយប់ថ្ងៃទី​១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ​នៅចំណុចស្ថានីយ៍ប្រេង​ PTT​ ក្បែ​រង្វង់​មូលស្ត្រីបី​គូស្រូវ​ ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​មានការភ្ញាក់ផ្អើល​ ករណីហិង្សា​ ដែលបុរស​ម្នាក់បានបញ្ជាក់ថា ខ្លួនជាម្ចាស់ស្ថានីយ៍ប្រេង​ PTT​ មានឈ្មោះ​ សារុន​ វិថូរ៉ាត់ បាន​បញ្ជាឲ្យកូនចៅ​ វៃគ្រូង្រៀន​ម្នាក់​ឈ្មោះ​ អ៉ឹម​ សិរីរត្ន័​ រងរបួស​ជាទម្ងន់​ ។
ដោយថៅកែ​ស្ថានីយ៍ប្រេង​ រូបនោះចោទប្រកាន់និងអះអាងថា​៖ បុរស​ឈ្មោះ​ អ៉ឹម​ សិរីរត្ន័​ បានលួចថតរូប​ស្រី​ៗនៅក្នុងបន្ទប់ទឹក​ ។

ចំណែក​គ្រូ​បង្រៀន​ ឈ្មោះ​ អ៉ឹម​ សិរីរត្ន័​ បាន​សរសេរសារ​ បង្ហោះលើ​ ហ្វេសប៊ុក​ នៅព្រឹកថ្ងៃទី១៨ធ្នូនេះថា គាត់​មិនបានថតរូបដូច​ការចោទប្រកាន់ទេ​ ។ ចំណែក​អ្នកវាយគាត់​ គឺ​ថៅកែនិងកូនចៅ​របស់​ស្ថានីយ៍ប្រេងPTT​តែម្ដង ហើយប្រសិនជាសមត្ថកិច្ចមកទាន់ទេ ខ្លួនគាត់ប្រាកដជាស្លាប់ដោយសាថៅកែស្ថានីយ៍ប្រេងនិងបក្ខពួកមិនខានឡើយ។

ទោះជាយ៉ាងណាក្ដី!​ មហាជនថា​ ការប្រេីអំ​ពេីហិង្សាមកលើអ្នកដទៃ ជាអំពើខុសច្បាប់ បើទោះបីជាជននោះបានប្រព្រឹត្តបទល្មើស​ ពិតមែនក៏ដោយ​ គឺប្រទេសមានច្បាប់​ យើង​អាចសិទ្ធចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បានតែមិនអាចវាយឬ​ស្លាប់ជនប្រព្រឹត្តបទល្មើសបានទេ​ ៕