Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបទីតាំងល្បែងស៊ីសងភ្នាល់បាល់មួយកន្លែងឃាត់ខ្លួនមនុស្ស៤នាក់និងសម្ភារៈមួយចំនួន

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង​ នៃ​ អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ​សហការ​ជាមួយ​ កម្លាំងគណ:បញ្ជាការឯក​ភពខណ្ឌ​ ដឹកនាំផ្ទាល់ដោយលោក ឯក ឃុន​ដឿន អភិបាល​ នៃគណៈ​ អភិបាល​ខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង​ រាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) ដោយឃាត់ខ្លួនមនុស្សចំនួនន៤នាក់​ ។
-ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលា​ម៉ោង០៦និង ៣០នាទីព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ៣៦៨ ផ្លូវ លេខ​២៤៥ក្រុមទី៣៣ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការណ៍​នេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ​ចំនួន៤នាក់រួមមាន៖ ទី១/ឈ្មោះ ងុឹង សារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួលផ្លូវលំ បូរីរុងរឿង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ(ជាភ្នាក់ងារ​ស៊ី​សង​)។
ទី២/ឈ្មោះ លី ឡាយ ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។ ទី៣/ឈ្មោះ ងួន ថាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។ និងទី៤/ឈ្មោះ ងួន ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។

សមត្ថកិច្ចបន្តថា​ វត្ថុតាងចាប់យករួមមាន ៖ ម៉ូនីទ័រចំនួន២០គ្រឿង,CPUចំនួន១៥គ្រឿង,​ឃីប៊តចំនួន១៥,ម៉ៅចំនួន១៤,ម៉ាស៊ីនព្រីន​បុងបាល់ចំនួន៣គ្រឿង,ម៉ាស៊ីនព្រីនឯកសារចំនួន២គ្រឿង,ក្បាលកាម៉េរ៉ាសុវត្ថិភាព មួយគ្រឿង/ប្រាក់រៀល ចំនួន៦,៩៦៨,៥០០៛ (ប្រាំមួយលានប្រាំបួនសែនប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំរយរៀលគត់)ប្រាក់ដុល្លារចំនួន​២៦៧៥​$ (ពីរពាន់ប្រាំមួយរយចិតសិបប្រាំដុល្លារអាមេរិច) វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ នាក់ គន្ធា មួយសន្លឹក-ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Mio ពណ៍​ទឹកប៊ិចចាស់ លាយទឹកប្រាក់អត់ស្លាកលេខ និងឯកសារបុងចាក់បាល់ស៊ីសងមួយចំនួន ។

ក្រោយពីត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបានសម្រេច​ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​រួម​និងវត្ថុតាងបញ្ជូន​មកកាន់អធិការដ្ឋានន​គរ​បាលខណ្ឌទួលគោក ចាត់ការបន្តតាមច្បាប់ ។ ចំណែកទីតាំងប្រព្រឹត្តបទល្មើសខាងលើត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេរផ្ទះជា​បណ្ដោះអាសន្ន ៕

ចែករំលែកអត្ថបទ