Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័បានសម្រេចតែរត់មិនរួចត្រូវបាន​សមត្ថកិច្ចដេញក្របួចបាន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ​ បានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់​ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ​២០១៩​ នៅត្រង់មុខផ្ទះលេខ១១៩ផ្លូវលេខ​៣០៤សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេង​កង​ រាជធានីភ្នំពេញ​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​ឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖​ ទី១/ មានឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ​ ស្នាក់នៅផ្ទះជួលលេខ០៧ផ្លូវ៣៧១សង្កាត់​បឹងទំពុន២ខណ្ឌមានជ័យ​ មុខរបរកម្មកររត់តុ​(អ្នកបើកម៉ូតូ)
ទី២/ ឈ្មោះ​ សុខ ចំរើន​ ភេទប្រុសអាយុ១៧​ឆ្នាំជនជាតិខ្មែរស្នាក់សំណង់មិនរៀបរយក្នុងវត្តព្រយូរវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ មុខរបរគ្មាន(អ្នកឆក់).

សមត្ថកិច្ចបន្តថា​ វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៥​ពាក់ស្លាកលេខភ្នំពេញ1CX5597និងទូរ​សព្ឌដៃមួយគ្រឿងម៉ាកIphon 7plusពណ៍ខ្មៅ(ប្រគល់អោយជនរងគ្រោះវិញ)។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ