Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌសែនសុខបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងឃាត់ខ្លួនមនុស្សម្នាក់និងសម្ភារៈមួយចំនួន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌសែនសុខ​ចុះ​បង្ក្រាប​ ទីតាំងដែលក្រុមញៀនល្បែងប្រមូលផ្ដុំគ្នា​ លួចលាក់លេងល្បែងជល់មាន់​និងអាប៉ោង​ មួយកន្លែងអ្នកលេងដឹងខ្លួនទាន់​រត់ចែកគ្នាបាតជើង​សព្រាត​ ហាក់បីដូចជាមាន​អ្នករាយការ​ប្រាប់អោយដឹងខ្លួនមុន​​
ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបទីតាំងមាន់ជល់និងអា​ប៉ោងនេះបានធ្វើឡើងកាលពី​ម៉ោង​០១​និង​២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ត្រង់ចំណុចដីឡូត៍​មួយកន្លែង​ស្ថិតក្នុងភូមិភ្នំពេញ​ថ្មី​ សង្កាត់ភ្នេញថី​ ខណ្ឌ​សែនសុខ​ រាជ​ធានីភ្នំពេញ​ ។

សមត្ថកិច្ចបានអោយដឹងថា​ បន្ទាប់ពីទទួល​ព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំង​ខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង​ ភ្លាមៗកម្លាំងនគរបាល​ បានចុះមក​ដល់​ តែក្រុមអ្នកញៀនល្បែងទាំងនោះបាន​ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣​គ្រឿង​ធុងទឹកកកមួយមាន់​ជល់ប្រហែល៣​ក្បល​ ចាន់អាប៉ោងមួយនិងសម្ភារៈពាក់ពន្ធ័មួយចំនួន​ទៀត​ ។

ក្រោយការបង្ក្រាបបុរសដែលឃាត់ខ្លួនរួម​ទាំងវត្ថតាង​ត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅ​ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់​ការបន្តតាមនិតិវិធី៕

ចែករំលែកអត្ថបទ