Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌច្បារអំពៅ​ ឃាត់ខ្លួនមុខ​សញ្ញាជួញដូរគ្រឿងញៀនម្នាក់ដកហូតថ្នាំ​ញៀន១៧កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាល ជំនាញខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយ​ លោក​ វរសេនីយ៍ត្រី ឡូ ភារម្យ អធិការរង​ទទួលផ្នែកបទល្មើស​គ្រឿងញៀន សហការជាមួយ​ កម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ធ្វើការបង្ក្រាបជាក់​ស្ដែង​ នូវមុខសញ្ញាចែកចាយ​ និងជួញ​ដូរគ្រឿងញៀនខុសច្បាប់​ ដោយឃាត់​ខ្លួនជនសង្ស័យម្នាក់​ ដកហូតថ្នាំញៀនបាន​១៧​កញ្ចប់
ការបង្ក្រាបនេះបានធ្វើឡើងកាល​ពីរសៀលថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចខ្ទមចាស់ទុកចោល ផ្លូវលំ ភូមិដើមចាន់១​ សង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី ឡូ ភារម្យ អធិការរង​ទទួលផ្នែកបទល្មើសគ្រឿងញៀន បានឲ្យ​ដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ដាវ ហុង ហៅ ហុង ភេទ ប្រុស អាយុ ៣៤ ឆ្នាំជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៍សថ្លា១៧កញ្ចប់ថង់តូច​ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌ​ច្បារអំពៅដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​៕

ចែករំលែកអត្ថបទ