Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

អុញនោះ! នាយចឺម ត្រូវយុវជនម្នាក់វៃឲ្យរង​របួសធ្ងន់​ ​ដោយសារឆាតទៅសង្សារគេ

ខេត្តប៉ៃលិន៖​ យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌ​បានប្រើហិង្សា​ យកឈើវាយដំទៅលើនាយចឺម តារាចំរៀង ដោយចោទប្រកាន់ថា នាយចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សា​របស់ខ្លួន
ហេតុការណ៍ភ្ញាក់ផ្អើលដ៏ចម្លែងនេះបានកើតឡើងកាលវេលាម៉ោង០៤​និង២០រសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅ​ នាយចឺម ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរ​ ជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ។
ចំណែក​ ជនសង្ស័យមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ។
សមត្ថកិច្ចបន្តថា​ មូលហេតុដែលជនសង្ស័យបានយកឈើ​មកវាយទៅលើជនរងគ្រោះ​ គឺដោយសារ​តែភ្លើងប្រច័ណ្ឌ​ ដែលសង្ស័យចោទថា​ ជន​រងគ្រោះបានឆាតឆ្លងឆ្លើយទៅ​រកសង្សារបស់ខ្លួន។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា​ ករណី​ហិង្សាដោយចេតនា​ នេះគឺជនសង្ស័យបាន​យកកំណាត់ឈឺប្រវែងប្រហែល​ ០១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយរងរបួសត្រង់កំភួនដៃទាំងសងខាង​ និងបែកក្បាលដេ​ចំនួន៥ថ្នេ​ របួសធ្ងន់ធ្ងរ​ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន​អិច​ ០១គ្រឿង​ ខូចទាំងស្រុង។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលា​រ​ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ