សិស្សសាលាចំនួន១៥នាក់ នៅវិទ្យាល័យ អូរសំព័រ ដួលសន្លប់បង្កការភ្ញាក់ផ្អើល
បន្ទាយមានជ័យ៖ សិស្សសាលាជាច្រើននាក់ដែលកំពុងតែរៀនសុខៗ នៅវិទ្យាល័យ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានដួលសន្លប់ជាបន្តបន្ទាប់ ហើយភ្លាមៗនោះត្រូវបានលោកគ្រូអ្នកគ្រូ ដឹកយកមកសង្គ្រោះបន្ទាន់នៅតាមគ្លីនិកឯកជននិងមន្ទីរពេទ្យរដ្ឋ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ ទើបបានធូរស្រាល និងសិស្សមួយចំនួនធំបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ខែឆ្នូម្សិលមិញ។ លោកអធិការបានបន្តថា៖សិស្សដែលដួលសន្លប់ទាំងនោះសុទ្ធសិស្សស្រី
Read More