ឆក់ទូរសព្ទ័បានសម្រេចតែរត់មិនរួចត្រូវបានសមត្ថកិច្ចដេញក្របួចបាន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅត្រង់មុខផ្ទះលេខ១១៩ផ្លូវលេខ៣០៤សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖ ទី១/ មានឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ
Read More