Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះពលរដ្ឋមួយខ្នងនៅសង្កាត់ច្រាំងចំរះ២ ត្រូវអគ្គិភ័យបំផ្លាញអស់ទាំងស្រុង

ភ្នំពេញ៖ គ្រោះអគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ​ មួយខ្នងដែលសាងសងអំពីឈើលើថ្មក្រោមប្រក់ស៏ង្កសី​អស់ទាំងស្រុងទាំងកណ្ដាលយប់
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះកើតឡើង​កាលពី​វេលាម៉ោង១១និង​០០នាទីយប់​ទី១៧​ខែធ្នូ ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវបេតុង ក្រុម៤​ ភូមិ២​ សង្កាត់​ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ អ៊ូ​ ចាន់ធូ ភេទ​ស្រី អាយុ ៦២ឆ្នាំ មុខរបរ​នៅផ្ទះ ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការ​បង្កឲ្យឆាបឆេះផ្ទះខាងលើគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងឆេះខូចខាតផ្ទះទំហំ០៤ម៉ែត្រ​x១០ម៉ែត្រ​ អស់ទាំងស្រុង​តែម្ដង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​នោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សរង​របួសនោះដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការណ៍ខាងលើកម្លាំងសមត្ថកិច្ចជំនាញបាន​ប្រើប្រាស់​ រថយន្តពន្លត់អគ្គីភ័យចំនួន០៤​គ្រឿង​ រួមមាន៖​ រថយន្តការិយាល័យអគ្គិភ័យ​ចំនួន​០៣គ្រឿង និងរថយន្តអគ្គិភ័យសាលាខណ្ឌឬស្សីកែវ​ ចំនួន​០១គ្រឿង ដោយបាញ់ពន្លត់អោយរលត់ទាំងស្រុង នៅវេលាម៉ោង​១១និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕


ចែករំលែកអត្ថបទ