Thursday, November 5, 2026
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនSSY ម្នាក់ ដែលប៉ុនប៉ងរំលោភស្ត្រីជនជាតិចិន

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍នគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ដែលប៉ុនប៉ង​រំលោភសេពសន្ថវៈទៅលើស្ត្រីជនជាតិចិន​  ដែលជាបុគ្គលិក​រោងចក្រ​​យួយយាំង

ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពី​វេលា​ម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់រោងចក្រយួយយាំង ផ្លូវបេតុង  ភូមិរោងចក្រ  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ​ ក្រោយបានទទួលពាក្យបណ្ដឹងពី​ជនរង​គ្រោះ​ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ប៉ងរំលោភ​ ជនជាតិចិន​ មានឈ្មោះ ចេវ យនភេទប្រុស អាយុ៤៥ ជនជាតិខ្មែរ មុខរបរ​សន្តិសុខក្រុមហ៊ុនSSY ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

ចំណែកជនរងគ្រោះឈ្មោះ LU JINHUQA​ភេទស្រី អាយុ៣៥​ ជនជាតិចិន មុខរបរ​បុគ្គលិករោងចក្រ​ យួយយាំង ស្នាក់នៅបន្ទប់ក្នុងរោងចក្រ​ យួយយាំង ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EG1298413 ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់​ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ