សន្តិសុខ​សង្គម

អាណិតណាស់! តារាកំប្លែង​នាយស្មាញ​ ត្រូវរថយន្តធំបុកស្លាប់​ ឯប្រពន្ធរបួសធ្ងន់

ភ្នំពេញ៖​ តារាកំប្លែងល្បីឈ្មោះ​ នាយ​ ស្មាញ​ត្រូវរថយន្តធន់ធំបើកបុកពីក្រោយស្លាប់យ៉ាង​អាណោចអធម៌​ ចំណែកប្រពន្ធរបួសធ្ងន់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី​ល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩​ នៅត្រង់ចំណុច​ផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រ​ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះដែល(​ ស្លាប់​ )​ មានឈ្មោះ​ សុួន សុខហុីម ហៅ នាយស្មាញ ភេទប្រុស អាយុ ៦៨ ឆ្នាំ ស្នាក់នៅភូមិ ព្រែកហូរ ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ។
-ចំណែកអ្នកបើករថយន្តបង្ក​ សមត្ថកិច្ចឃាត់​ខ្លួនឈ្មោះ​ ទិត ទី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ​ បើកបរ ស្នាក់នៅ ភមិ ស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បា​នអោយដឹងថា​ មុនពេលកើតហេតុគេឃើញ​ បុរសរងគ្រោះ​ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាកលេខ​កំពង់ស្ពឺ1D-6970 ឌុមស្ត្រីម្នាក់ពីក្រោយធ្វើ​ដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពី​ ត្បូងទៅជើង លុះ​ មកដល់ចំណុចកើត​ហេតុ​ ស្រាប់តែមានរថយន្តធន់ធំ​ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ 3E-7789 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនមកពីក្រោយរួចបត់ស្ដាំ​មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូពី​ក្រោយ​និងបុរសរងគ្រោះស្លាប់ភ្លាមៗនៅនិង​កន្លែង​ រីឯស្ត្រីរួមដំណើររងរបួសធ្ងន់​ ។​ បន្ទាប់​ពីបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ មូលដ្ឋាន​និង​សមត្ថកិច្ច​ ជំនាញចុះមកធ្វើការវាសវែង​យក​រថយន្តបង្ក​និងម៉ូតូព្រមទាំងអ្នកបើកបរ​ទៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានី​ភ្នំពេញ​ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត​តាមច្បាប់​ ៕

ចែករំលែកអត្ថបទ