Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះ​បន្ទប់​ផ្ទះ​សំណាក់​ សុខ​សប្បាយ​២ ផ្អេីលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖​ ផ្ទះ​សំណាក់​ យីហោ​(សុខសប្បាយ២)​ ត្រូវអគ្គីភ័យឆាប​ឆេះបន្ទាប់ជាន់ទី៣​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង​សមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យ​ មក​ជួយអន្តរាគមន៍បាញ់ពន្លត់
ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​០៨និង​៣០នាទី​យប់​ថ្ងៃ​ទី០​១​ខែ​មករា​ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ​៣៧១​​(សូឡា)​ ស្ថិតក្នុងភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា​ ម្ចាស់ផ្ទះ​ ​មាន​ឈ្មោះ​ សាយ​ ស៊ីវវ៉ាន់​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​ ជាមន្ត្រី​យោធា​ ស្នាក់នៅ​ផ្ទះ​កេីត​ហេតុ​។

បើតាមសម្ដីម្ចាស់ផ្ទះសំណាក់ខាងលើបានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គឺ​បន្ទប់​ជាន់​ទី​៣​ មិន​ទាន់​មាន​ មនុស្ស​មក​ ជួល​ស្នាក់​នៅ​នោះ​ទេ​ គឺមាន​តែ​​អ្នក​មេីល​ការ​ខុសត្រូវ​ នៅ​អង្គុយ​ជាន់​ក្រោម​តែ​ប៉ុណ្ណោះ​ លុះ​មក​ដល់​ម៉ោង​កេីតហេតុ​ ក៍​ស្រាប់តែ​មាន​បងប្អូន​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​ខាង​បាន​ឃើញ​មាន​ផ្សែង​ហុយ​ក្មួល​ខ្មាញ់​ចេញ​ពី​បន្ទប់​ខាង​លើ​ ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ទេីប​នាំគ្នា​ស្រែក​ ផ្អើល​ឆោឡោ​ថា​មាន​ភ្លើង​ឆាបឆេះ​ភ្លាមៗ​នោះ​ដែរ​ បង​ប្អូន​ប្រជាពលរដ្ឋ​ បាននាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ពន្លត់អស់​ចំនួន​២បំពង់​ តែ​មិន​រលត់​ នៅតែ​មាន​ផ្សែង​ហុយ​ខ្មួលខ្មាញ់​ បន្ថែម​ទៀត​ ទើប​ពួកគាត់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដេីម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់​អគ្គីភ័យ​ ។
ប្រភពបន្តថា​ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យរបស់​ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៤គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ ​១គ្រឿង​ មកជួយអន្តរាគមន៍​បាញ់​ពន្លត់​អស់​ ទឹក​ចំនួន​៤គ្រឿង​ ទេីប​ភ្លើង​រលត់​ទៅ​វិញ​នៅ​ វេលា​ម៉ោង​ ៩និង​១៥នាទី​យប់​ថ្ងៃ​ដដែល​ ។
សមត្ថកិច្ចបញ្ជាក់ថា​ ក្នុង​ហេតុការណ៍​គ្រោះអគ្គីភ័យនេះ​ដែរ​ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ គឺគ្រាន់​តែ​ ខូច​ទ្រព្យសម្បត្តិ​ ពូក​ក្នេីយ​ អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ហើយ​​ហេតុការណ៍​នេះ​ សមត្ថកិច្ច​បាន​ សន្និដ្ឋាន​ថា​ បណ្ដាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ទេីប​បណ្ដាល​ឲ្យ​មាន​ការ​ឆាប​ឆេះ​បែប​នេះ​ ៕

ចែករំលែកអត្ថបទ