ចោរឆក់២នាក់ត្រូវជាប់ខ្នោះ បន្ទាប់ពីឆក់កាបូបជនបរទេសជិះPassAppតែមិនបានសម្រេច
ភ្នំពេញ ៖ ស្ត្រី២នាក់ម្នាក់ជាជនជាតិបរទេស ម្នាក់ជនជាតិខ្មែរ បានរងរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេចបណ្ដាលឲ្យក្រឡាប់រុឺម៉ក ហើយភ្លាមៗត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃឃាត់ខ្លួនបានភ្លាមៗ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង១៥នាទីយប់ ថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលធ្វើសកម្មភាពឆក់កាបូប
Read More