Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

ចោរឆក់ទូរសព្ទ័បាត់ខំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ​ឲ្យសមត្ថកិច្ចជួយរក​ តែសមត្ថកិច្ច​ ថា​ពិបាករកណាស់បើ​ទោះជាមានGPSក៏ដោយ

ភ្នំពេញ៖​ នារីវ័យក្មេងស្រស់ស្អាត២នាក់ត្រូវក្រុមជនសង្ស័យជាចោរ២នាក់ជិះម៉ូតូ​ហុងដា​ ឌ្រីមមួយគ្រឿងមិនចាំស្លាកលេខធ្វើសកម្ម​ភាពឆក់ទូរសព្ទ័បាន​សម្រេចរួចជិះគេចខ្លួន​បាត់ស្រមោល​ មិនរំខានសមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃទី៣០​ខែមករាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ៤៨៨​សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំ​ពេញ​ ។

នារីរងគ្រោះជាម្ចាស់ទូរសព្ទ័មានឈ្មោះ​ ឃុនលី​ អាឡែន​ អាយុ១៩ឆ្នាំ​ ស្នាក់នៅផ្ទះជួលក្នុង​សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំ​ពេញ​ ហើយទូរសព្ទ័ដែរចោ៛ឆក់ទៅម៉ាក​(​អឹមប៉ូ​ S11) ចំណែកនារីម្នាក់ទៀតជាអ្នកឌុបមិនបាន​ស្គាល់ឈ្មោះ​ ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យ​ដឹងថា​ មុនពេលកើតហេតុ​ រូបខ្លួននិងមិត្តភក្ភ័​ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្ទះបំណង់មករកញាំអី​ លុះមកដល់​ចំណុចកើតហេតុបាននាំគ្នាឈប់ម៉ូតូយក​ទូរ​សព្ទ័ដើម្បី​ឆែកមើលលេខផ្លូវ​ ខណៈកំពុងតែ​ឆែករក​មើលផ្លូវស្រាប់តែលិចមុខក្រុមជន​សង្ស័យជាចោរចំនួន២នាក់ជិះម៉ូតូ០១គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ មិនចាំស្លាកលេខមកពី​ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័​ បាន​សម្រេច​ រួចបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រ​មោល​ ។
នារីងគ្រោះបានបន្តរៀបទៀតថា​ ពេលដែលក្រុមជន​សង្ស័យឆក់ភ្លាមៗខ្លួនបានស្រែឲ្យគេ​ជួយដែរតែគ្មានអ្នកជួយ​ បន្ទាប់មកក៏តេ​ទូរសព្ទ័ទៅបងប្អូនអោយមកជួយរកដោយតាម​ដានតាមប្រពន្ធ័GPSដឹងថាក្រុមជនសង្ស័យ​នៅម្ដុំក្បែស្ពានស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹង​មានជ័យ​ ទើបបងប្អូនព្រមទាំងជនរងគ្រោះ​មករាយការណ៍ប្រាប់អ្នកសារព័ត៌មានដែល​នៅអង្គុយក្រោមស្ពានអាកាស​ ស្ទឹងមានជ័យ​ ហើយអ្នកសារព័ត៌មានបានណែនាំឲ្យទៅ​ដាក់ពាក្យបណ្ដឹង​ ។

ក្រោយមកក្រុមជនរងគ្រោះបាននាំគ្នាទៅ​ដាក់​ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារ​ដើមថ្កូវ​ តែ​នគរបាលបានប្រាប់ថា​ ពិបាកតាមរកណាស់​ បើទោះបីជាមានGPSក៏ដោយព្រោះទូរសព្ទ័មិន​មែនដូចម៉ូតូទេ! ជនរងគ្រោះគ្រាន់​តែលឺ​នគរ​បាលនិយាយ​ដូច្នេះ​ អស់សង្ឃឹមបានត្រឹមតែ​ដាក់ពាក្យបណ្ដឹងរួចក៏នាំគ្នាទៅ​ផ្ទះវិញ​អស់ទៅ ៕