Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! សិស្សសាលាកោរកុសល្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារម្នាក់ស្លាប់​និងម្នាក់ទៀតរបួសធ្ងន់​ខណៈជិះម៉ូតូជួបគ្រោះ​ចរាចរណ៍

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បងជីវិត​យ៉ាងអាណោចអធម៌​ និងម្នាក់ទៀតរងរបួស​ធ្ងន់​ ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាបើកក្នុងល្បឿនលឿនហើយវាក់និងរថយន្តកុងទីន័រ​បត់ឆ្លងផ្លូវ​ ជាន់ហ្វ្រាំងបណ្ដាលអោយដួលអូសបោកនិងរថយន្តបែកដើមទ្រូង
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពី​វេលាម៉ោង ១២​ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខ បុរីប៉េងហួត តាមដោយផ្លូវ ៥៩៨ ក្នុងសង្កាត់​ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជនរងគ្រោះដែល(​ ស្លាប់​ )មានឈ្មោះ សេង វាសនា ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរសិស្ស នៅសាលាកោរកុសល្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារ ស្នាក់នៅសង្កាត់​ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ មានស្រុក​កំណើត ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ​ សៀម សុរ: ភេទប្រុសអាយុ ២១ ឆ្នាំស្នាក់នៅជាមួយគ្នាមុខរបរដូចគ្នា មានស្រុកកំណើត ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ជា​សន្តិសុខ​ ដែលនៅយាមក្បែរកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​បុរស​ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រីម​ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាក​លេខពោធិ៍សាត់1G-8899ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើត​ហេតុក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរបញ្រ្ចាសទិសដៅគ្នាពី​ជើង​ទៅត្បូងបានបត់ឆ្វេងដៃចូលទៅផ្លូវបេ​តុង​ឆ្ពុះទៅទិសខាងកើតបានវាក់ជាន់ហ្វ្រាំងដួលអូសជាច្រើនម៉ែត្រទៅបុកនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង​ ។ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ​សង្គ្រោះភ្លាមៗ​ផងដែរ​ ។
ប្រភពដដែលបានបន្តថា​ បន្ទាប់ពីកើតហេតុ​ភ្លាមៗរថយន្តកុងតឺន័របានបន្ថែមល្បឿនបើក​ទៅមុខគេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅ​រក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់​ញាតិវិញ។​ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ​​

ចែករំលែកអត្ថបទ