Sunday, November 16, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

រថយន្តដឹកជ្រូកបេីកលឿនជ្រុលបុកជាមួយរថយន្តដឹកកម្មករបណ្តាលឲ្យមនុស្ស​ប្រុស​ស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់និងស្រាល​ ត្រូវរថយន្តសង្គ្រោះ​ បន្ទាន់ដឹកទៅ​កាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលរថយន្ត​ ដឹក​ជ្រូកបើកមិនប្រយត្ន័ជ្រុលទៅបុកពីក្រោយរថយន្តកូរេដឹកកម្មករ​ ហេតុការណ៍គ្រោះថ្នាក់ចរចាណ៍ដ៏ព្រឺព្រួច​នេះបានកើតឡើងកាលពីវេលាម៉ោង០៦​និង​៣០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០​នៅ​តាមបណ្ដោយផ្លូវ​២១៧​កែងនឹងផ្លូវ​ ក្រវាត់​ក្រុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធា​នីភ្នំពេញ​ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង​ ម៉ាកហាយឡិនឌ័រ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-8604 បើក​បរ​ ដោយបុរស​ម្នាក់​ ធ្វើដំណើរមកដល់ផ្លូវ៥០

Read More
សន្តិសុខ​សង្គម

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចរំខានសមត្ថកិច្ចត្រូវជាប់ខ្នោះ

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅ​បុកគូទ​រថយន្តឈប់នៅស្តុ​ បពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង១០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសម្ដីរបស់ម្ចាស់រថយន្តបាន​ប្រាប់​ឲ្យដឹងថា​ មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus rx300ពណ៌សស្លាក​លេខភ្នំពេញ2W-5890​ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេងទិសដៅពីកើតទៅ​លិច​ ខណៈមកដល់ចំណុចកើតហេតុខាង​លើកែងនឹងផ្លូវ ៣០ ម៉ែត្របានឈប់រងចាំ​ភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់​ស្លាកលេខភ្នំពេញ1BD-6794ធ្វើដំណើរ​មកពីក្រោយយ៉ាងលឿនជ្រុលមកបុក​រថយន្ត​របស់គាត់ពីក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យ

Read More
សន្តិសុខ​សង្គម

អាសូរណាស់!​ នៅសល់មួយសប្ដាហ៍ទៀត​ភ្ជាប់ពាក្យ​ តែអកុសលជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់

​ ភ្នំពេញ​ ៖​ បុរស២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ​ បានជ្រុលទៅបុករថយន្តបែនដឹកដី​ដែលឈប់លេីស្ពាន​ ចំពីក្រោយពេញទំហឹង​ បណ្ដាលឲ្យស្លាប់ម្នាក់នៅនិងកន្លែងឯម្នាក់​ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១១និង០០នាទីយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២០ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។ ​ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែកស្នាក់​នៅ​បន្ទប់ជួលម្តុំសង្កាត់ព្រែកលាប

Read More
សន្តិសុខ​សង្គម

អាណិតណាស់! បុរសវ័យចំណាស់ម្នាក់កូន​ទៅស្រុកវិញ តែអកុសលដល់កណ្ដាលផ្លូវខ្យល់(គ)ស្លាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ មកពីលេង​កូននៅកន្លែងធ្វើការ​ ​ត្រឡប់ទៅស្រុកវិញដោយជិះរថយន្តឈ្នួល​ ជាមួយកូនបង្កើតនិង​កូនប្រសារ​ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែកើតមានអាការៈមិនស្រួលខ្លួន ត្រូវរថយន្តឈ្នួលទម្លាក់ចុះ ស្រាប់តែ្រដរខ្យល់​ស្លាប់នៅចញ្ចើមផ្លូវ​ យ៉ាងអាណោចអធម៌​ បង្ក​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់ទី២៦ ខែឧសភា ឆ្នាំ២០២០ នៅ​ចំណុចក្បែរផ្សារចោមចៅ ក្រុម៤ ភូមិព្រៃជី​សាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូឈប់ចាំស្តុបត្រូវរថយន្តដឹកដីខ្សាច់បុក​ពីក្រោយរួចកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួស​ស្រាល

ភ្នំពេញ៖​ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនឯក​ជនមួយបានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងឈប់ចាំស្តុបនិង កិនបុរសម្នាក់បែក​ក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងឯម្នាក់ទៀត​រងរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤រសៀល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុប​បំបែកជាបី បត់ចូលក្នុងទីក្រុង OCIC ស្ថិត​នៅ​តាមបណ្ដោយផ្លូវជាតិលេខ៦ភូមិព្រែក​លៀប​ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះដែវស្លាប់មានឈ្មោះ ទុយ បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចកាច់សោរ​ម៉ូតូ

ភ្នំពេញ៖​ កម្លាំងអន្តរាគមន៍ នៃ​ អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ​ និងកម្លាំងនគរបាល​ប៉ុស្តិបឹងទំពុន១​ បានសហការគ្នាចេញល្បាតក្នុងមូលដ្ឋាន​ ​ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងមួយចំនួន​៖​ ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែឧសភា​ឆ្នាំ២០២០​ នៅចំណុចផ្លូវលំ ភូមិ សន្សំកុស​ល​៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ អឿន សុភ័ក្រ្ក

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យឆ្មក់បង្ក្រាបទីតាំង​កត់​ឆ្នោតវៀតណាមឃាត់ខ្លួនអ្នកកត់បានម្នាក់

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌមានជ័យ​ ដឹងនាំដោយលោក​វរសេនីយ៍ឯក​ ម៉េង វិមានតារា អធិការនគរ​បាលខណ្ឌមានជ័យ​ កាល​ពី​វេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី​២៥​ខែឧសភាឆ្នាំ២០២០​ បានចុះ​ឆ្មក់បង្ក្រាបទីតាំង​ (​ កត់ឆ្នោតវៀតណាម​ )មួយកន្លែង​នៅ​ចំណុច តូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ម៉េង វិមានតារា

Read More
សន្តិសុខ​សង្គម

ទើបចេញពីគុកមិនរាងចាលមកលួចទៀត​ត្រូវប្រជាពលរដ្ឋប្រទះឃើញចាប់ប្រគល់ឲ្យ​សមត្ថកិច្ច​ យកដាក់គុកវិញ

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូដើរកាច់​កញ្ចក់ឡានត្រូវប្រជាពលរដ្ឋប្រទះឃើញដេញចាប់បានម្នាក់ប្រគល់​ឲ្យសមត្ថកិច្ច ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​ កាល​ពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៥ខែ​ឧសភាឆ្នាំ២០២០​ នៅចំណុចមុខហាង​ (54ល្ងាចស្រស់)​តាមបណ្ដោយផ្លូវ១៧៨​កែង​ និងផ្លូវ១៩​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។ ជនសង្ស័យមានឈ្មោះ​ នេត​ សាគុន​ អាយុ​៣៨ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ធ្លាប់ជាប់ពន្ទនាគារទេីបតែចេញ​ ។ ចំណែក​បក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់​ ។

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹង​ បេីកម៉ូតូCBR​ ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូគុបជ្រុង​ អូសជាង១០ម៉ែត្ររបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបេីក​ម៉ូតូCBR​ លឿនដូចហោះជ្រុលទៅបុកម៉ូតូគុបជ្រុង​ អូសជាង១០ម៉ែត្របណ្ដាលអោយ​បុរសដែលជាអ្នកជិះម៉ូតូគុបរងរបួសធ្ងន់បែកក្បាល់ហូស្រោចខ្លួន​ ត្រូវបានប្រជាពលរដ្ឋ​ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែតភ្លាមៗ​ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីត​ឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ១០៦កែងនិងផ្លូវ១៩​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃេីញហេតុការណ៍​ ប្រាប់អង្គភាព​សារព័ត៌មាន(កោះប៉ែន)អោយដឹងថា​ មុន​ពេលកេីតហេតុគេឃេីញបុរសរងគ្រោះជិះម៉ូតូគុប៩០​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ​ភ្នំពេញ2W-2177​ធ្វើដំណើរតាមបណ្ដោយ​ ផ្លូវ១៩ទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុ​ ក៍មានម៉ូតូធំមួយគ្រឿងម៉ាក​

Read More
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់! ឃាតកដៃឆៅរឹតកសម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួលប្លន់យកម៉ូតូនិងទ្រព្យ​សម្បត្តិរួចគេច​ខ្លួនបាត់

​ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅមិនស្គាល់មុខ​ធ្វេីសកម្មភាពសម្លាប់យ៉ាងព្រៃផ្សៃរួចប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង​ រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតហេីយគេចខ្លួន​បាត់ដោយសុវត្តិភាព​ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​យ៉ាង​ខ្លាំងកាលពីវេលាម៉ោង៦និង៣០នាទី​ព្រលប់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំនុច បន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ ។ សពស្ត្រីរងគ្រោះមានឈ្មោះ អ៊ុច យ៉េន​អាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅ​បន្ទប់កើតហេតុ​ មានស្រុកកំណើត ភូមិថ្មី

Read More