សន្តិសុខ​សង្គម

ទើបចេញពីគុកមិនរាងចាលមកលួចទៀត​ត្រូវប្រជាពលរដ្ឋប្រទះឃើញចាប់ប្រគល់ឲ្យ​សមត្ថកិច្ច​ យកដាក់គុកវិញ

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូដើរកាច់​កញ្ចក់ឡានត្រូវប្រជាពលរដ្ឋប្រទះឃើញដេញចាប់បានម្នាក់ប្រគល់​ឲ្យសមត្ថកិច្ច
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​ កាល​ពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៥ខែ​ឧសភាឆ្នាំ២០២០​ នៅចំណុចមុខហាង​ (54ល្ងាចស្រស់)​តាមបណ្ដោយផ្លូវ១៧៨​កែង​ និងផ្លូវ១៩​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

ជនសង្ស័យមានឈ្មោះ​ នេត​ សាគុន​ អាយុ​៣៨ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ធ្លាប់ជាប់ពន្ទនាគារទេីបតែចេញ​ ។ ចំណែក​បក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់​ ។

យោងតាមសម្ដីបុរសម្នាក់​ដែលដេញចាប់ជនសង្ស័យបានប្រាប់អោយដឹងថា​ មុនកើត​ហេតុរូបគាត់បានអង្គុយលេងនៅមុខហាង​(54ល្ងាចស្រស់)​ស្រាប់តែលឺលំលេងផែស​ ភ្លាមៗនោះគាត់បានងាកមេីលទៅស្រាប់តែឃេីញជនសង្ស័យកាច់កញ្ចក់រថយន្ត​(TUNDRA)ពណ៌ក្រហមពាក់ស្លាក​លេខ​ភ្នំពេញ2AZ~0454​ ដែលរថយន្តរបស់ម្ចាស់ហាង​ ដែលចតទុកនៅមុខហាងជាប់របងសាលាសុីសុវត្តិ​ គ្រាន់តែឃេីញភ្លាមរូប​គាត់ក៍ដេញតាមជនសង្ស័យរហូតមកដល់ផ្លូវ១៧២កែងនិងផ្លូវព្រះនរោត្ដម​ ទេីបចាប់ជនសង្ស័យបានម្នាក់ហើយក៍ទំនាក់ទំនងទៅ​សមត្ថកិច្ចមូលដ្ឋានមកយកទៅសួរនាំនៅប៉ុស្តិផ្សារថ្មី៣​ ។ ចំណែកគ្នាជនសង្ស័យម្នាក់​ទៀតជិះម៉ូតូគេចបាត់​ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិផ្សារ​ថ្មី៣បាននាំខ្លួនជនសង្ស័យ ទៅសាក​សួរ​ និងធ្វើកំណត់ហេតុបញ្ជួនទៅអធិការខណ្ឌ​ដូន​ពេញ​ដើម្បីកសាងសំណុំរឿងចាត់ការ​បន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ