Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យឆ្មក់បង្ក្រាបទីតាំង​កត់​ឆ្នោតវៀតណាមឃាត់ខ្លួនអ្នកកត់បានម្នាក់

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌមានជ័យ​ ដឹងនាំដោយលោក​វរសេនីយ៍ឯក​ ម៉េង វិមានតារា អធិការនគរ​បាលខណ្ឌមានជ័យ​ កាល​ពី​វេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី​២៥​ខែឧសភាឆ្នាំ២០២០​ បានចុះ​ឆ្មក់បង្ក្រាបទីតាំង​ (​ កត់ឆ្នោតវៀតណាម​ )មួយកន្លែង​នៅ​ចំណុច តូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ម៉េង វិមានតារា បានឲ្យ​ ដឹងថា​ ក្នុងប្រតិបត្តការណ៍បង្ក្រាបនោះ​កម្លាំង​នគរ​បាល​បានឃាត់ខ្លួនជនសង្ស័យម្នាក់មាន​ឈ្មោះ ពេជ្រ ពន្លក ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ភូមិត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ វេលុយទ្រូម៉ាន់នីនិងកត់ឆ្នោត ។
ចំណែក-វត្ថុតាងចាប់យករួមមាន ៖ក្រដាស​មានសរសេរលេខឆ្នោតវៀតណាមចំនួន​០៣​សន្លឹក -​ក្រដាស​តូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន-ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំចំនួន០១​,ប៊ិចពណ៍ខៀវមួយចំនួន,ម៉ាស៊ីនគិតលេខ​ចំនួន​០២គ្រឿង,ទូរស័ព្ទដៃចាស់ ចំនួន០២​គ្រឿង និង លុយខ្មែរចំនួន២៩០០០០រៀល​(ម្ភៃប្រាំបួនម៉ឺនរៀល)។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣​ ធ្វើកំណត់ហេតុបញ្ជួនមក​ឃុំខ្លួនបណ្ដោះអាន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជួន​ទៅតុលាការ​ចាត់តាមនីតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ