Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចកាច់សោរ​ម៉ូតូ

ភ្នំពេញ៖​ កម្លាំងអន្តរាគមន៍ នៃ​ អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ​ និងកម្លាំងនគរបាល​ប៉ុស្តិបឹងទំពុន១​ បានសហការគ្នាចេញល្បាតក្នុងមូលដ្ឋាន​ ​ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងមួយចំនួន​៖​ ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែឧសភា​ឆ្នាំ២០២០​ នៅចំណុចផ្លូវលំ ភូមិ សន្សំកុស​ល​៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ អឿន សុភ័ក្រ្ក ភេទ ប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ដោយឡែក​ វត្ថុតាងចាប់យករួមមាន ៖​ ដែក​មុខស្រួចរាងសំប៉ែតចំនួន០១ដើម,សោរទីបលេខ៨ចំនួន១ដើមនិងដែកឆាបចំនួន១ដើម។

លោក​វរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការ​នគរបានខណ្ឌមានជ័យបានឲ្យ​ដឹងថា​ កាលពី​វេលា​ម៉ោង​១២និង៣០នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែឧសភា​ឆ្នាំ២០២០​កម្លាំង​នគរបាល​ប៉ុស្តិ៍បឹងទំពន់ទី១ និងកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ បានធ្វើការល្បាត​ពួន​ស្ទាក់​នៅក្នុងមូលដ្ឋានខណៈ​មកដល់ចំណុចផ្លូវលំ ភូមិ សន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ស្រាប់តែឃើញជន​សង្ស័យកំពុងដើរតាមផ្លូវម្នាក់ឯង​ដោយ​មានការសង្ស័យ​បាន​ឃាត់​ខ្លួនសួរនាំ​ និងឆែកឆេរ រកឃើញតែឧបករណ៍​សម្រាប់កាច់សោរកម៉ូតូមាន​ដូចជា​ ដែកមុខ​ស្រួចរាងសំប៉ែតចំនួន០១ដើម​-សោរទីបលេខ​​៨ចំនួន​០១ដើម និង ដែកឆាប​១ដើម លាក់ទុកជាប់ខ្លួន ពេលនោះសមត្ថកិច្ចក៏បាន​នាំខ្លួនជនសង្ស័យយកមកសាកសួរ​នៅ​​ស្នាក់​ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២​ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ២​ ធ្វើកំណត់​ហេតុ​បញ្ជួនមកឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការ​ នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំ​រឿងចាត់បន្តតាមនីតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ