Sunday, November 16, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

រកឃេីញហេីយសពស្រ្តីម្នាក់ដែល​ទឹកហូរគួច​​យកទៅបាត់កាលពីម្សិលមិញ

ពោធិសាត់៖​ ស្ត្រីម្នាក់ដែលទឹកហូរគួចបាត់​ខ្លួន​កាលពីថ្ងៃទី១០ខែកក្ដដាម្សិលមិញពេលត្រូវបានរកឃើញសពហើយនៅវេលាម៉ោង​១២និង៥៩នាទីរសៀលថ្ងៃទី១១ខែកក្កដា​ឆ្នាំ​២០២០នេះ​ បន្ទាប់ពីកងកម្លាំងសរុប ៦៣នាក់​បានរុករក(ក្នុងនោះមានកម្លាំង​ព្រំដែន៥០១​ចំនួន៣៣នាក់​ វរសេនាតូចលេខ១ចំនួន​១៥​នាក់,ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង​១០​នាក់,ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា​៥នាក់)​ដឹកនាំដោយមេបញ្ជាការ កងការពារព្រំដែនលេខ៥០១បានមុជទឹករកឃើញសពជន​រង​ដែលត្រូវបានទឹកគួចយកដោយជំនន់ទឹក​ភ្លៀងកាលពីម្សិលមិញវេលាម៉ោង០២និង​៣០នាទីរសៀលនៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅភូមិទ្រលោកត្បូងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយ​មានជ័យ។ ក្រោយរកឃើញសពជនរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Read More
សន្តិសុខ​សង្គម

មន្ត្រីកងរាជអាវុហត្ថរាជធានីភ្នំពេញ​ វាយមន្ត្រីយោធាកងកិត្តិយសត្រែទ័ពបែក​ក្បាល​ត្រូវ​នគរបាលចាប់ដាក់ខ្នោះ

កណ្តាល​ ៖ មន្ត្រីជើងខ្លាំងពីរនាក់ដែលមាន​តួនាទីភារកិច្ចជាមន្ត្រីរាជការ តែបែរជា​យក​កម្លាំងបាយទៅដោះស្រាយបញ្ហាដោយ​មិនចេះខ្មាស់អៀនមហាជនម្នាក់ត្រូវបានគេ​ស្គាល់ថាជាមន្រ្តីកងរាជអាវុធហត្ថរាជធានី​ពេញ និងម្នាក់ទៀតជាមន្ត្រីយោធាកង​កិត្តិយសត្រែទ័ព បានប្រើអំពើហិង្សាដាក់គ្នារហូតបណ្តាលឲ្យបែកក្បាលហូរឈាម​ស្រោចខ្លួន​៖​ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី​១០ខែកក្កដាឆ្នាំ២០២០​ នៅចំណុចភូមិស្វាយ​ជ្រំ​ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការ​នគរបាលស្រុកខ្សាច់កណ្តាល​បានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ

Read More
សន្តិសុខ​សង្គម

អាសូរណាស់! ក្មេងស្រីពីរនាក់កំពុងអង្គុយ​លេងនៅក្រោមផ្ទះត្រូវរន្ទះបាញ់ផ្ទាំងសូឡា​បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស

រតនគិរី៖​ ក្មេងស្រីពីរនាក់អង្គុយលេងក្រោម​ផ្ទះ​ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍គួរអោយរន្ធត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០៣និង១០នាទី​រសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០​ ម្សិល​មិញនៅ​ចំណុចផ្ទះចម្ការរបស់ឈ្មោះ ប៊ុន ហៀង​ ស្ថិតនៅក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។ នគរបាលស្រុកវើនសៃបានឲ្យដឹងថា ក្មេង​ស្រីទាំងពីរនាក់ទី១​ /​ ឈ្មោះ ហៀង ស្រីនាង អាយុ​១៤​ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិ​វេីនសៃ​ ឃុំ​វេីនសៃ​

Read More
សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីនៅក្បែច្រមុះជ្រូកក្បាល​ថ្នល់​ផ្លូវ(271)ខណ្ឌចំការមន​បើកលេងយ៉ាង​រលូនមិនរំខានសមត្ថកិច្ចមូលរដ្ឋាន

​ភ្នំពេញ​ ៖​ ប្រភពរាយការណ៍ថាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង​នៅតាមបណ្ដោយផ្លូវ​២៧១(ផ្ទះអ៊ុតសក់)ក្បែ​ច្រមុះ​ ជ្រូក​ក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុង​តែបើកដំណើរការនិងប្រមូលផ្ដុំក្រុមក្មេង​ស្ទាវ​ សង្ស័យមានការប្រើប្រាស់និងចែក​ចាយគ្រឿងញៀនទៀតផង​ ដោយពុំមាន​អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ​ ។ តើឯណាទៅពាក្យថា​ លក្ខណៈ​សម្បត្តិ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ !!! ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើក​លេងល្បែងសុីសងហ្គេមបាញ់ត្រីទាំងនេះ​សូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​

Read More
សន្តិសុខ​សង្គម

សាហាវណាស់ ! បាញ់សំលាប់ប្លន់យកម៉ូតូទាំងថ្ងៃរួចគេចខ្លួនដោយសុវត្ថិភាព

ព្រៃវែង៖​ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម​បាញ់សម្លាប់ប្លន់យកម៉ូតូបានសម្រេចរួច​ខ្លួន​បាត់ស្រមោល ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០១និង៣៧នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ​ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ប៊ុត វណ្ណា អាយុ​២៨​ឆ្នាំ មុខរបរជាជ័រកៅស៊ូ ស្នាក់នៅភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែក​ម៉ូតូ

Read More
សន្តិសុខ​សង្គម

សុំកុំដាច់ចិត្តអូសរំលងជួយស៊ែផង​អាណិតគាត់ណាស់

តាកែវ៖​ អាសូរណាស់លោកពូម្នាក់ធ្លាក់ខ្លួន​ពិការរស់ទាំងពិបាកវេទនា​ ក្រោយពីប្រពន្ធស្លាប់ចោល ស្រែកដង្ហោយរកជំនួយមនុស្ស​ធម៌ពី​សប្បុរសជន លោកពូមានឈ្មោះ ធន់ រៀម អាយុ៥០ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិបានរៀបរាប់​ប្រាប់ឲ្យដឹងថា កាលពីមុនលោកពូគាត់​មាន​គ្រួសាររស់នៅក្នុងដីសហគមន៍ដែលបងប្អូនប្រជាពលរដ្ឋបានសាងសង់ផ្ទះឲ្យគាត់រស់​នៅ​ជាបណ្ដោះអាសន្ន ហើយបន្ទាប់មក​ប្រពន្ធរបស់គាត់បានស្លាប់ចោលបន្សល់នូវកូនស្រីតូចម្នាក់។ លុះក្រោយមក ប្រជាពលរដ្ឋបានយកដីលំ​នៅដ្ឋានដែលគាត់រស់នៅនោះមកធ្វើជារោងសហគមន៍ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងនៅក្នុងភូមិនេះ។ ក្រោយមកបងស្រីម្នាក់

Read More
ព័ត៌មាន​ជាតិ

ខណ្ឌដង្កោ រៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៥សង្កាត់!

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៩ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ សម្រាប់ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៥ រួមមាន ៖ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ ក្រោមអធិបតីភាព

Read More
សន្តិសុខ​សង្គម

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួចឆក់

ភ្នំពេញ៖​ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី កម្លាំងជំនាញ​របស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខៀវ មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោធ្វេីការឃាត់ខ្លួនករណីគាស់ទ្វារផ្ទះលួចយកម៉ូតូ

ភ្នំពេញ​ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ​ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចម៉ូតូ​ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២០​ ការឃាត់ខ្លួនឃនសង្ស័យ២នាក់នេះកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យដែកសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថឆមាសទី១ តាមរយៈ Video Conference !

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ តាមរយៈ Video Conference។

Read More