Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោធ្វេីការឃាត់ខ្លួនករណីគាស់ទ្វារផ្ទះលួចយកម៉ូតូ

ភ្នំពេញ​ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ​ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចម៉ូតូ​ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២០​ ការឃាត់ខ្លួនឃនសង្ស័យ២នាក់នេះកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែកសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក

ទី២ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ចំណែកជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ ទីលំនៅផ្ទះលេខ ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បេីសម្ដីរបស់លោក​វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ​ បានប្រាប់អោយដឹងថា​នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២០ ជនរងគ្រោះ​ ទុកម៉ូតូចំនួន៣គ្រឿង ១​ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 ២​ ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 ៣​ ម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) នៅក្នុងផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ
រួចចាក់សោរទ្វារត្រឹមត្រូវ ។

លោកបានបន្តទៀតថា​ ហើយជនរងគ្រោះក៏បានធ្វើដំណើរទៅលេងខេត្តតាកែវជាមួយក្រុមគ្រួសារ ដោយពុំមានអ្នកនៅយាមផ្ទះទេ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង៤៥នាទីព្រឹក​ ជនរងគ្រោះបានត្រឡប់ពីខេត្តតាកែវ មកដល់ផ្ទះខាងលើ ស្រាប់តែឃើញទ្វារចំហរ ហើយមូលវីសដោះកញ្ចក់ទ្វារចេញ១ផ្ទាំង និងឃើញម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) ទុកចោលនៅខាងមុខផ្ទះ ។ បន្ទាប់មកជនរងគ្រោះ ក៏បានដើរចូលក្នុងផ្ទះឃើញអីវ៉ាន់ នៅក្នុងផ្ទះរើករប៉ាត់រប៉ាយ និងបាត់ម៉ូតូចំនួន២គ្រឿង ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីជួយអន្តរាគមន៍ ពេលនោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឆែកមើលជីភីអេស ដែលដាក់ជាប់នឹងម៉ូតូម៉ាកស៊ុយស៊ូគីនិច

តាមរយៈទូរស័ព្ទដៃរបស់ជនរងគ្រោះ ឃើញម៉ូតូម៉ាកខាងលើ កំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង ។ ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក៏បានសហការជាមួយសមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មកយកសាកសួនៅអធិការរដ្ឋានខណ្ឌដង្កោ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ១​ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 ចំនួន១គ្រឿង​ ២​ ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 ចំនួន០១គ្រឿង ៣​ តួណឺវីសចំនួន១​ ៤​ អាវខ្មៅដៃវែងជាប់មួកពីលើចំនួន១​ ៥ទូរស័ព្ទដៃម៉ាក Camfone ពណ៌ខ្មៅចំនួន១គ្រឿង​ ៦​ ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌កាប់ស្តាំងចំនួន១គ្រឿង ៧​ កាបូបស្ពាយក្រឡាការ៉ូចំនួន១ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំបែញដើម្បីចាត់ការបន្ត។

ចែករំលែកអត្ថបទ