Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចតាមប្រមាញ់ចាប់បានរថយន្តដឹកសត្វព្រៃជិត៧០០គីឡូក្រាម យកមកចាត់ការតាមនីតិវិធី

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងនៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះថា កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ ឃាត់បានរថយន្តមួយគ្រឿងម៉ាក Toyota Sienna ឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9751 ដែលលួចដឹកសត្វព្រៃខុសច្បាប់ ។

វត្ថុតាងដែលដកហូតបាបរួមមាន ត្រកួត ៣៥៦គីឡូក្រាម អណ្តើក ២៨៦គីឡូក្រាម ។ បើកបរដោយឈ្មោះ ឈាង រ៉េត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅ ឃុំត្រឡាច ស្រុកត្រាំង ខេត្តតាកែវ ។