Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថឆមាសទី១ តាមរយៈ Video Conference !


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមានដូចជា លោក មេបញ្ជាការរង ជានាយសេនាធិការ ជំនួសមុខឲ្យឧត្តមសេនីយ៍ឯក មេបញ្ជាការ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថតាមបណ្តាខេត្តផងដែរ៕

ចែករំលែកអត្ថបទ