Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សុំកុំដាច់ចិត្តអូសរំលងជួយស៊ែផង​អាណិតគាត់ណាស់

តាកែវ៖​ អាសូរណាស់លោកពូម្នាក់ធ្លាក់ខ្លួន​ពិការរស់ទាំងពិបាកវេទនា​ ក្រោយពីប្រពន្ធស្លាប់ចោល ស្រែកដង្ហោយរកជំនួយមនុស្ស​ធម៌ពី​សប្បុរសជន
លោកពូមានឈ្មោះ ធន់ រៀម អាយុ៥០ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិបានរៀបរាប់​ប្រាប់ឲ្យដឹងថា កាលពីមុនលោកពូគាត់​មាន​គ្រួសាររស់នៅក្នុងដីសហគមន៍ដែលបងប្អូនប្រជាពលរដ្ឋបានសាងសង់ផ្ទះឲ្យគាត់រស់​នៅ​ជាបណ្ដោះអាសន្ន ហើយបន្ទាប់មក​ប្រពន្ធរបស់គាត់បានស្លាប់ចោលបន្សល់នូវកូនស្រីតូចម្នាក់។

លុះក្រោយមក ប្រជាពលរដ្ឋបានយកដីលំ​នៅដ្ឋានដែលគាត់រស់នៅនោះមកធ្វើជារោងសហគមន៍ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងនៅក្នុងភូមិនេះ។

ក្រោយមកបងស្រីម្នាក់ មានការអាណិតអាសូរ នាំបុរសពិការនេះ មកសង់ខ្ទមនៅដីខាងក្រោយផ្ទះរហូតដល់កូនស្រីធំពេញវ័យ។ ដោយជីវភាពក្រលំបាក កូនស្រីក៏បានសុំឪពុកទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ដើម្បីយកលុយកាក់មកផ្គត់ផ្គង់ជីវភាពចិញ្ចឹមឪពុកដែលធ្លាក់ខ្លួនពិការនៅតែម្នាក់ឯងក្នុងខ្ទមកំសត់។

ដោយឃេីញពីការលំបាកបែបនេះហេីយ​ បងប្អូនប្រជាពលរដ្ឋ​ បានធ្វេីការសំណូមពរ​ទៅដល់សប្បុរសជនក៏ដូចជាអង្គការនានា​ដែលមានចិត្តសប្បុសធម៌ សូមមេត្តាជួយដល់គាត់​ផង តាមសទ្ធាដោយក្តីមេត្តាផងចុះសូមអគុណ៕

ចែករំលែកអត្ថបទ