Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួចឆក់

ភ្នំពេញ៖​ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី កម្លាំងជំនាញ​របស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខៀវ មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ៤៥ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន ៖
១-ឈ្មោះ ត្រាណេ សុចិន្តា ហៅ បារាំង ភេទ ប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ
មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២-ឈ្មោះ ម៉ុច សុវណ្ណរដ្ឋា ភេទ ប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់តាមអនឡាញស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ៖
១-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៨១០៨៦១១ ពាក់ស្លាកលេខ ភ្នំពេញ១HL៣០១៣
២-មួកសុវត្ថិភាពម៉ាកTBD ពណ៌ស ផ្កាឈូក ចំនួន ០១
៣- អាវធំ សម្រាប់ពាក់ខាងក្រៅ ពណ៌ កាហ្វេក្រឡាការ៉ូ ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ចែករំលែកអត្ថបទ