Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញ នៅតែបន្តចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់ និងបញ្ជាដឹកនាំផ្ទាល់ដល់កម្លាំងជាច្រើននាក់ បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេសរបស់កងទ័ពទាំងអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ លើសពីនេះទៀត ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យរៀបចំលើកតង់ឡើង និងបើកទ្វារផ្ទះរបស់បុរី ដើម្បីទទួលប្រជាជន ដែលបានចាកចេញពីផ្ទះ ដោយសារទឹកលិចមកជ្រកបណ្តោះអាសន្ន ងាយស្រួលរដ្ឋបាលរាជធានីគ្រប់គ្រង និងផ្គត់ផ្គង់។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រជាជនដែលរស់នៅបុរី VIP និងបុរីរតនៈភ្នំពេញ បានចាកចេញពីផ្ទះរបស់ខ្លួន ដោយសារទឹកហូរចូល៕

ចែករំលែកអត្ថបទ