Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ច្បាអំពៅទី២​ ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១៩កញ្ចប់

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ច្បាអំពៅទី២​នៃអធិការនគរបាលខណ្ឌច្បាអំពៅបានធ្វើ​ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍១៤កេីត ខែអាស្សុជ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវវនឹងថ្ងៃទី​០១ខែតុលាឆ្នាំ​២០២០ វេលា​ម៉ោង​ ១៨និង​០០នាទី។

សមត្ថកិច្ចបានអោយដឹងថា មុនពេកឃាត់​ខ្លួនជនសង្ស័យកំលាំងនគរបាលប៉ុស្តិ៍​ច្បារអំពៅ២នៃអធិការដ្ឋាននគបាលខណ្ឌ​ច្បារអំពៅបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន​ ខណៈមកដល់​ចំណុចផ្លូវ​ លំភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ​រាជធានី​ភ្នំពេញក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀនដែល​មាន​ឈ្មោះ១/ វែងវ៉ាន់ដេតភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខ​របរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខផ្លូវ​លំភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌ​ច្បារអំពៅ២/ ឈ្មោះហេងសានភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិដេីមចាន់សង្កាត់​ច្បារអំពៅ២ខណ្ឌច្បារអំពៅ។

–វត្ថុតាងដកហូតបានរួមមាន៖ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)​ ចំនួន១៩កញ្ចប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ