អ្នកយកព័ត៌មានម្នាក់ជិះម៉ូតូដួលបែកក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធម៌

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអណោចអធម័ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់០២០លឿនដួលបោកក្បាលនិងថ្នល់​ ហេតុការណ៏ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៩ខែកញ្ញាឆ្នាំ២០២០​ស្ថិតនៅតាមបណ្ដោយផ្លូវបេតុខាងមុខរោងចក្រខ្ចូអឹមអាយក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានី​ភ្នំពេញ។

សពរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបអ្នកសារព័ត៌មានCBNទូរស្សន៏អនឡាញ​ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។មានស្រុកកំណើតភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ​បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ C125 ឆ្នាំ២០២០ ពណ័ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IG-1507 ជិះតាមបណ្ដោុយផ្លូវបេតុងក្នុងទិសដៅពីកើត​ទៅលិច ខណៈមកដល់ចំណុចកើតខាងលើ​ស្រាប់រអិលដួលបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌។

បច្ចុុប្បន្ន សពបុរសខាងលើរងគ្រោះចាំខាងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិឆ្ឆ័យនិងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើ​បុណ្យ​តាមប្រពៃណី៕

ចែករំលែកអត្ថបទ