ជនសង្ស័យជាង១០នាក់​ដេញកាប់យុវជនមួយក្រុម៧នាក់​ និងផ្ទុះអាវុធ​មួយគ្រាប់នៅផ្លូវថៃហ្គ័រ​ បំណងប្លន់យកម៉ូតូតែមិនបានសម្រេច

​ភ្នំពេញ​ ៖​ មានយុវជនម្នាក់ក្នុងចំណោមមិត្តភ័ក្ត៦ទៅ៧នាក់ បានរបួសក្បាលត្រូវបញ្ចូនទៅមន្ទីពេទ្យ​ ខណៈពួកគេជិះម៉ូតូឌុបគ្នាជូនមិត្តភ័ក្តទៅផ្ទះក៏ជួបក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូដេញកាប់​ ព្រមទាំងផ្ទុះអាវុធមួយគ្រាប់​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃពុធ ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍​ ហង្សមាស​ តាមបណ្ដោយផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌ ច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីយុវជនរងគ្រោះ២ទៅ៣នាក់ដែលស្ថិតក្នុងសភាពរឿងហេតុខាងលេីសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ ពួកគេមានគ្នាប្រមាណ៧នាក់​ បានជិះម៉ូតូ៣គ្រឿងឌុបគ្នាចេញពីស្ពានព្រែកសំរោង​និងឆ្លងកាត់ផ្លូវថៃហ្គ័រ​ដេីម្បីជូនមិត្តភ័ក្តទៅផ្ទះ​ ខណៈជិះមកដល់កន្លែង កេីតហេតុ​ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូជាច្រេីនគ្រឿង​ចេញពីផ្លូវលំ​មួយ​ ប្រដាប់ដោយដាវ​ កាំបិតស្ទេីគ្រប់ដៃ​ ព្រមទាំងកាំភ្លេីងខ្លី​ ដេញតាមពីក្រោយរួចធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះ​ និងមានផ្ទុះអាវុធមួយគ្រាប់​ ធ្វេីឲ្យជនរងគ្រោះម្នាក់រយៈក្បាលហូរឈាម​ និងមានអ្នកខ្លះផ្ដួលម៉ូតូរត់ចូលព្រៃ​ អ្នកខ្លះជិះម៉ូតូរត់យករួចខ្លួន​ ។
ប្រភពដដែលបានបន្តថា​ ក្រោយពីជនរងគ្រោះផ្ដួលម៉ូតូរត់ចូលព្រៃ​ ក្រុមជនសង្ស័យក៏បានមកលេីកម៉ូតូជនរងគ្រោះបំរុងជិះយកទៅដែរ​ តែយកមិនកេីត​ ព្រោះម៉ូតូជាប់ហ្វ្រាំង មិនទៅមុខ​ ទេីបពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់​ ។

​ ក្រោយកេីតហេតុរយះពេលជិតមួយម៉ោង​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់និងសួរនាំរឿងហេតុ ​មួយសន្ទុះ ទេីបសម្រេចចិត្តនាំយុវជនរងគ្រោះទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល​ ព្រែកឯង​ ដេីម្បីសួរនាំបន្ត​ និងធ្វេីពាក្យបណ្ដឹងផងដែរ​ ៕

ចែករំលែកអត្ថបទ