Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលបុកបង្គោលថ្ម​ដួលបោកបែកក្បាលស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូលឿនខ្វះ​ការប្រុង​ប្រយត្ន័ដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុល​ទៅ​បុកបង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋបណ្ដាល​ឲ្យដួលបោកនឹងថ្នល់ បែកក្បាលស្លាប់យ៉ាង​អាណោចអធម៌​ ដោយសារមិនពាក់មួក សុវត្ថិភាព​ ហេតុការណ៍នេះបានបង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទី​ ព្រឹ​កព្រលឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​ចំណុចមុខផ្ទះលក់ទូរសព្ទដៃរ៉ាវី២ ខាងកើត​រោងចក្រឃ្យូអឹមអាយប្រមាណ១០០ម៉ែត្រតាមបណ្ដោយផ្លូវបេតុងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ កាយ មករា ភេទ​ប្រុស​ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលកាមរ៉ាសុវត្តិភាពឲ្យក្រុមហ៊ុនមួយកន្លែង រស់នៅម្តំសង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ។​ ជិះម៉ូតូម៉ាកXR ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ តាកែវ1L-1080 ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថាមុន ពេលកើតហេតុគេឃើញបុរសរង​គ្រោះខាងលើជិះម៉ូតូម៉ាកXRតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដោយសារផ្លូវកោងផងមិនប្រយ័ត្នក៏ជ្រុលទៅបុក​បង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច​យ៉ាងអណោចអធម៌។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមក​វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាលខណ្ឌពោធិ៍សែនជ័យ ដោយឡែក សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ