Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច ចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ នៅស្រុកកំពង់សីលា រឿងបាញ់ស្តារគ្រាប់កាំភ្លើង

ព្រះសីហនុ៖នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការហ្លូង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ បន្ទាប់ពីទទួលបានព័ត៌មាន ថា មានការបាញ់ស្តារគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ។

ជាមួយគ្នានេះ លោក ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារ ទាំងស្រុង ថា ៖ «ខ្ញុំបាទ សូមធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច ថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់»។

មជ្ឈដ្ឋានជាច្រើនកំពុងសម្តែងជាចម្ងល់ ថា តើ លោក ខាន់ សុវណ្ណ មានតួនាទីជាសមត្ថកិច្ច ឬ ទើបមានសិទ្ធិប្រើប្រាស់អាវុធ បែបនេះ ? ៕

ចែករំលែកអត្ថបទ