Friday, April 19, 2024
Latest:

Day: September 13, 2020

ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ លាក់ទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់!

សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ និងលាក់ទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ចំនួន២ដើម។ ជនសង្ស័យឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ

Read More
សន្តិសុខ​សង្គម

ពិតជាទុក្ខជាន់ទុក្ខមែន! បុរសម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់យ៉ាងអាណោចអធម៌​ ហើយជនឈ្លៀតឪកាស លួចយកម៉ូតូទៅ​បាត់ថែមទៀត!

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់គួរឲ្យអាណោចអធម៌​ ខណៈជិះម៉ូតូសុខៗត្រូវរថយន្តមិនចាំម៉ាកមកបុកពីក្រោយអូសជាច្រើនម៉ែត្រហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល មិនតែប៉ុណ្ណោះក៏មានជនឈ្លៀតឪកាសមក​លួចយកម៉ូតូទៅបាត់ទៀត។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះកើត​នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២០​ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ២០០ម៉ែត្រ។ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ កែវ ពុធ ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិតាង៉ូវ​សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ

Read More