Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកខឿនទ្រូងផ្លូវបោកក្បាលស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនបានប្រុងប្រយត្ន័ រវល់តែងាកមើលស្រីស្អាតដែលកំពុងអង្គុយតំរៀបជួរ រងចាំទទួលភ្ញៀវតាមមុខហាង KTV ក៏បានរេចង្កូតជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ ដួលបោកនឹងបង្គោលស្លាកប៉ាណូ បែក ក្បាលស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ម្តុំសម្បុក សំបូរហាងខារ៉ាអូខេ ទល់មុខKTV មានលាភ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ឈៀង ណារិទ្ធ មានអាយុ ២៦ឆ្នាំមុខរបរជាងដែក ស្នាក់សង្កាត់ក្រាំងធ្នុង ខណ្ឌសែន សុខ ។​ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GC-0519 ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ សង្ស័យស្រវឹងស្រា បានជិះម៉ូតូតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដែលសំបូរដោយហាង KTV និងមាននារីស្អាតៗរងចាំទទួលភ្ញៀវ  ស្របពេលដែលជនរងគ្រោះរវល់តែងាកមើលនារីៗនៅតាមមុខហាង ផងនោះ ស្រាប់តែរេចង្កូតជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្តាលឲ្យដួលបោកនឹងផ្លាកប៉ាណូ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅសាច់ញាតិក្រុមគ្រួសាររួចធ្វើកំណត់ ហេតុ ប្រគល់សពជនរងគ្រោះ ឲ្យទៅសាច់ញាតិយកទៅតម្កល់ទុកនៅវត្ថក្រាំងធ្នុង ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ