Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

រឿងរ៉ាវនារីរូបស្រស់វ័យ២៥ឆ្នាំលោតពីលើ ខុនដូរ (វីឃែន) សម្លាប់ខ្លួនសង្ស័យជាប់ពាក់ ពន្ធ័ស្នេហាលួចលាក់ជាមួយឧកញ៉ា លាង ឃុន លោក ហេង ឡុង ថាអាចជាវីដេអូកាត់ (ត) ធ្វើឲ្យមហាជនផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ ផ្អើលពេញបណ្ដាញហ្វេសប៊ុក ករណីនារី វ័យក្មេងម្នាក់ លោតសម្លាប់ ខ្លួនពីលើខុនដូរ (វីឃែន) ជាន់ទី៥ដែលគេ សង្ស័យថា នាងមានទំនាក់ទំនង ស្នេហាលួច លាក់ ជា មួយលោក ឧកញ៉ា លាង ឃុន រួចក៏ ប្រេះឆា និងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក៏សម្រេច ចិត្តលោត សម្លាប់ ខ្លួន កាលពីវេលាម៉ោងជាង ២រំលងអាធ្រាត្រចូលថ្ងៃទី១១ខែមិនាឆ្នាំ២០២០ និងមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅព្រឹកថ្ងៃទី ១១ខែមីនា ឆ្នាំ២០២០ នៅចំណុចអគារខុនដូរ យីហោ( វីឃែន )នៅ តាមបណ្ដោយផ្លូវ លេខ ៩៩សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

សពនារីរងគ្រោះមានឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ខេត្តព្រៃវែង ។

ជុំវិញរឿងរ៉ាវនៃការស្លាប់ របស់នារីរងគ្រោះរូបនេះ មិនត្រូវបានសមត្ថកិច្ចនិងសាច់ញាតិបញ្ចេញព័ត៌មានឲ្យបានទូលំទូលាយ នោះ ទេ ព្រោះដោយសារសង្ស័យជាប់ ពាក់ព័ន្ធ ជា មួយ មហាសេដ្ឋី ដ៏ មានឥទ្ធិពលម្នាក់ ប៉ុន្តែប្រភពលួចលាក់បាន បង្ហើបឱ្យដឹងថា នាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ នៅពេលស្នេហារបស់នាង ជាមួយឧកញ៉ានោះបានបែកធ្លាយ និងប្រេះឆារហូតយកកូនចេញនិងឧកញ៉ា រូប នោះ មិនសូវជាខ្វល់ជាមួយនាងទៀត។ហើយ ពីមួយថ្ងៃទៅមួយថ្ងៃ នារីរងគ្រោះបាន បង្ហោះ សាររៀបរាប់ ពីការឈឺចាប់ជាច្រើន នៅលើ បណ្ដាញ សង្គម ហ្វេសប៊ុក របស់ខ្លួនដែល មានឈ្មោះថា « Sri nika » តែរូបប្រូហ្វាល់ រូបថតលោកឧកញ៉ា លាង ឃុន ។

បើយោងតាមការរៀបរាប់ នៅលើហ្វេសបុក នោះ នារីរងគ្រោះ មានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយលោក ឧកញ៉ា លាង ឃុន ដែលបច្ចុប្បន្នជាអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ។ បន្ទាប់មកប្រហែលជាបែកធ្លាយ ទើប កូនក្នុងផ្ទៃ ដែលរៀបនឹងកើតហើយនោះត្រូវបានយកចេញដើម្បីបញ្ជៀសបញ្ហា កុំឱ្យកាន់ តែធំ ។ ប៉ុន្តែទីបំផុតនារីរងគ្រោះបានសម្រេច ចិត្ត ផ្ដាច់ជីវិតខ្លួនដើម្បីបញ្ចប់បញ្ហា ។

ក្រោយមកនៅល្ងាចថ្ងៃដដែលស្រាប់តែ លោក ហេង ឡុង សរសេរសារបង្ហោះនៅ លើ គណនីហ្វេសប៊ុក ឈ្មោះ ( Heng Loong ថា ខ្ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសារធារណៈជនដែលមិនទាន់បានដឹង រឿងច្បាស់លាស់សូមកុំយកកេរ្តិ៍ឈ្មោះរបស់ លោកឧកញ៉ាលាង ឃុន មកពាក់ពន្ធ័ករណីអត្ថឃាតរបស់ស្ត្រីដែលបានលោតពីលើអគារថ្មីៗនេះ ព្រោះគណនីហ្វេសប៊ុក នេះអាចជាគណនីមិនពិត ហើយឃ្លីបវីដេអូ នេះមិនបានបញ្ជាក់ថា ការ ស្លាប់នេះពាក់ពន្ធ័និងលោកឧកញ៉ាឡើយ អាចជារូបភាពឬវីដេអូដែលកាត់(ត) ហេតុ ដូច្នេះ សូមបងប្អូនកុំទាន់ធ្វើការចែករំលែក ជៀសវាងព័ត៌មានមិនពិត។ ខណៈនៅ រសៀលថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើគណនី ហ្វេសប៊ុកឈ្មោះ( Sri Nika )ដែលជា ស្ត្រីរងគ្រោះក៏បានលុបអស់ហើយដែរ។ ពិតឬមិនពិតសូមឲ្យមានយុត្តិធម៌ដល់ប្អូនស្រី ។
ជុំវិញនិងការលើកឡើងរបស់លោក ហេងឡុង នេះបានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសារព័ត៌មាន ខ្លះ បានរិះគន់ទៅលើលោក ហេងឡុង យ៉ាងខ្លាំង ដោយអ្នកខ្លះបានជេទៅលោកហេង ឡុង ថែមទៀតផង ។

ចំពោះករណីខាងលើ រហូតមកទល់និងពេល នេះគេនៅមិនទាន់ ឃើញប្រតិកម្មបកស្រាយ ថា ពិតឬមិនពិតណាយ៉ាង ពីសំណាក់ លោក ឧកញ៉ាលាង ឃុន នៅឡើយទេ ។ ខណៈ ដែល វីដេអូ នៅក្នុងគណនីហ្វេសប៊ុក និង បណ្ដាញផេកសារព័ត៌មានមួយចំនួនត្រូវបាន គេលុបចោលអស់ ។ ​ តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕

 

ចែករំលែកអត្ថបទ