Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះ

ភ្នំពេញ : ជនសង្ស័យម្នាក់ឡើងលើសំយ៉ាបផ្ទះជាន់ទី១ ហើយក៏ធ្វើសកម្មភាពគាស់ទ្វារបម្រុងនឹងលួចទ្រព្យសម្បត្តិក៏ត្រូវបាន ម្ចាស់ផ្ទះចាប់បាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង 11 និង 30 នាទីយប់ថ្ងៃច័ន្ទ ទី20 ខែកក្កដា ឆ្នាំ 2020នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែង ទុលមុខសាលា រៀនហូម តាមបណ្ដោយផ្លូវម៉ុងរឹទ្ធី ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្ដីរៀបរាប់របស់ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាដំបូងឡើយជនសង្ស័យបានធ្វើសកម្មភាពឡើងចូលឃ្លាំង រថយន្តមួយកន្លែងហើយក៏បានលួចសោតេលេរថយន្តព្រូស មួយគ្រឿងហើយក៏បានឆ្លងមកសម្ងំពួននៅលើផ្ទះជាន់ទីមួយហើយមានឱកាសល្អដោយម្ចាស់ផ្ទះចូលដេក។ជនសង្ស័យក៏ដើរចូលទៅជិតទ្វារដើម្បីគាស់និងចូលលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងចាត់ការណ៏ បន្តទៅតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ