Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំ Video Conference ជាមួយក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថតាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងទី១។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ ជំនួសមុខឲ្យឧត្តមសេនីយ៍ឯក មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ផងដែរ៕

ចែករំលែកអត្ថបទ