សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនទំនើង៤នាក់ដែលវាយរថយន្តមន្ត្រីនគរបាល
ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិន៤នាក់ បន្ទាប់ ពីក្រុមពួកគេបានធ្វើសកម្មភាពយកដំបងដែកនិងកាំបិត វាយរថយន្ត១គ្រឿងរបស់មន្ត្រីនគរបាលខេត្តព្រះសី ហនុដែលកំពុងបើកបរតាមផ្លូវខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅចំណុចមុខ កាសុីណូឌូលី ស្ថិតនៅក្រុមទី ១៤ភូមិ៤ សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីបានទទួលដំណឹងថា មានករណីជនជាតិចិនមួយក្រុមបានដើរវាយរថយន្តនៅតាមផ្លូវភ្លាមៗនោះ កម្លាំងជំនាញផែននគរបាល ព្រហ្មទណ្ឌ បានសហការជាមួយ
Read More