Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិ

ចៅសង្កាត់ព្រែកលៀបដឹកនាំមន្ត្រីចុះពិនិត្យការកសាងផ្លូវ​និងដាក់លូជាអំណោយរបស់សាលារាជធានី

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប រួមជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងភូមិ បានបន្តចុះពិនិត្យគម្រោងផ្លូវចាក់បេតុងឆ្អឹងដែក ផ្លូវទន្លេមេគង្គ និងការដាក់លូក្នុងភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលជាអំណោយរបស់សាលារាជធានីភ្នំពេញ ។

បើតាមចៅសង្កាត់ព្រែកលៀប លោកព្រាបមុនី បានឱ្យដឹងថា គម្រោងផ្លូវទន្លេមេគង្គនេះមានប្រវែងបណ្តោយ៤០៥០ ម៉ែត្រទទឹងប្រវែង ៦ម៉ែត្រ កម្រាស១តឹកកន្លះ ចាប់ពីវត្តគៀនឃ្លាំងរហូតដល់សាលាកសិកម្មព្រែកលៀប ជាអំណោយរបស់សាលារាជធានីភ្នំពេញ ។
លោកបន្តថា ផ្លូវនិងលូនេះចាប់ផ្តើមស្ថាបនា ក្នុងអំឡុងខែ មិថុនាឆ្នាំ២០១៧ ហើយ
បច្ចុប្បន្នផ្លូវនេះបានចាក់បេតុងឆ្អឹងដែក ដល់វត្តវារិន្ទ ហៅវត្តព្រែកលៀប ហើយបើតាមការប៉ាន់ស្មានការសាងសង់បានប្រហែល៦០%ភាគរយហើយ នៅសល់៤០%ភាគរយទៀតនឹងប្រឹងឱ្យហើយនៅដំណាច់ខែមករាឆ្នាំ២០១៩ខាងមុខនេះ ។
លោក ព្រាបមុនីបន្តថា មូលហេតុដែលផ្លូវនេះកសាងយឺតយ៉ាវដោយ សារបញ្ហាប្រឈម ជាច្រើន ដូចជាមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋខ្លះ ប៉ះពាល់នឹងការជីកដាក់លូប៉ះនឹងទុយោទឹករដ្ឋរវល់រងចាំជំនាញ អង្គភាពរដ្ឋករទឹកស្វយត័ក៏ដូចជាខ្សែភ្លើងអគ្គិសនីយ៍របស់រដ្ឋផងដែរ ។
ជាមួយគ្នានោះលោកចៅសង្កាត់ក៏បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវរងផលប៉ះពាល់ខ្លះក៏ដូចជាក្នុងការកសាងយឺតយ៉ាវ ហើយលោកក៏សំណូមពរឱ្យពួកគាត់ជួយថែរក្សាផ្លូវនិងលូនេះផងដើម្បីជាប្រយោជន៍ប្រើប្រាសបានយូរព្រោះវាជាសម្បត្តិសាធារណៈនិងជាសម្បត្តិយើងទាំងអស់គ្នា ៕