Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

បែកធ្លាយលោកកែវ ចំរើន ហៅព្រីង យកអំណាចមក ធ្វើមេឆ្នោតដ៏ធំមួយទៀតហើយនៅភ្នំពេញ

ភ្នំពេញ៖ នោះវីវហើយបែកធ្លាយប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានមួយចំនួនបានចេញផ្សាយថាលោក កែវ ចំរើន ហៅព្រីង  មានតួនាទីជាកងរាជអាវុធហត្ថ ក្រុងភ្នំពេញ យកអំណាចធ្វើជាមេឆ្នោតវៀតណាមដ៏ធំ ប្រចាំនៅ រាជធានីភ្នំពេញ៖ដូច្នេះហើយទើបមហាជនទូរទៅរងចាំមើលថាតើ លោក រត្ន័ ស៊្រាង មេបញ្ជាការកងរាជ អាវុធហត្ថ ក្រុង ភ្នំពេញនិងមេបញ្ជារងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានចំណាត់ការបែបណា ចំពោះ មន្ត្រីរបស់លោកដែលយកអំណាច មកកាងនិងបើកទទួល ឆ្នោត ខុសទៅនិងច្បាប់វិន័យកងកំលាំង  ។

បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក កែវ ចំរើន ហៅព្រីង    មានតួនាទីជាកងរាជអាវុធហត្ថ ក្រុងភ្នំពេញ បានយកអំណាច របស់ខ្លួនដើរ ពង្រាយទីតាំង  «បើកឆ្នោត វៀតណាម» គ្រប់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ មិនខា្លច ញញើត
អភិបាលក្រុង និងលោក ស ថេង ដែលជាស្នងការ នគរបាល រាជធានីភ្នំពេញនោះឡើយ  ។
ដោយឡែករយៈពេលមួយសប្តាហ៍នេះលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គេហទំព័រ អនឡាញ ហ្វេសប៊ុក មួយចំនួនបាន ផ្សព្វផ្សាយ ពីមេឆ្នោតដ៏ធំល្បីឈ្មោះប្រចាំរាជធានី ភ្នំពេញ ដែលមានឥទ្ធិពលខ្លាំងជាកងរាជអាវុធហត្ថ រាជធានីភ្នំពេញ  លោក កែវ ចំរើន ហៅព្រីង ថាជា មេឆ្នោតដ៏ធំប្រចាំនៅខណ្ឌមួយចំនួនដែលក្រុមលោក ជាអ្នកគ្រប់គ្រង  ។
ប្រភពបានបញ្ជាក់បន្តទៀតថា នៅក្នុងរាជធានីភ្នំពេញ មិនមែនមានតែ លោក ព្រីង ម្នាក់ទេ មាន មេ ធំៗ ជាច្រើន ទៀត  បានកំពុង ពង្រាយ កូនកញ្ជ្រែង គ្រាប់ កន្លែង ទៅតាមអ្វីដែលពួកគេ ដាក់បាន  ។គេហទំព័រយើងនិងបន្ត ផ្សាយ ពីមេឆ្នោត ពីរូបបន្តទៀត នៅលេខក្រោយ  ដែល ប៉ាវ ផ្តាចមុខ នៅខណ្ឌច្បា អំពៅ  ខណ្ឌមានជ័យ  ដង្កោ និងតំបន់មួយចំនួនទៀត។

គួរំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡា ហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានដាក់បទបញ្ជាឲ្យ ដល់កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុី សងគ្រប់ប្រភេទឲ្យខាន់តែបាន មិនតែប៉ុណ្ណោះនៅ ពេល ថ្មីៗនេះ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បាន ដាក់បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់និងបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ តែផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ច នៅរាជធានីភ្នំ ពេញមិនបានអនុវត្តឡើយ ៕