Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

រោងចក្រផលិតចានស្នោត្រូវអគ្គីភ័យឆាបឆេះកណ្ដាល ថ្ងៃត្រង់ផ្អើលកម្មករនិងសមត្ថកិច្ច

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះរោងចក្រផលិត ចានស្នោ មួយកន្លែងបង្កការណ៍ភ្ញាក់ផ្អើលដល់កម្មករនិងសមត្ថ កិច្ចមូលដ្ឋានព្រមទាំងរថយន្តពន្លត់អគ្គីភ័យចេញអន្តរា គមន៍ជាច្រើនគ្រឿង
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ នៅ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុ ខណៈដែលកម្មករចេញសម្រាកហូបបាយថ្ងៃត្រង់ ស្រាបតែខាងក្នុងបរិវេណរោងចក្រ ហុយផ្សែងខ្មួលខ្មាញ់ ឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទៃខាងក្នុងរោងចក្របង្កឲ្យភ្ញាក់ផ្អើលដល់កម្មក ភ្លាមៗក៏ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចេញកម្លាំងមក ជួយអន្តរាគមន៍ព្រមទាំងរថយន្តពន្លត់អគ្គីភ័យចេញមក បាញ់ពន្លត់ជាច្រើនគ្រឿង មានអង្គភាព សាលាខណ្ឌ ដង្កោ ស្នងការ ក្រសួងមហាផ្ទៃ និងអវុធហត្ថរាជធានី ភ្នំពេញ រួមគ្នាបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅ ម៉ោង១២និង៣០នាទីដោយរថយន្តចេញមកអន្តរាគមន៍ ចំនួន១៤គ្រឿងបាញ់អស់ទឹកចំនួន៦ឡាន ខូចខាត សម្ភារៈនៅក្នុងរោងចក្រមួយចំនួន តែមិនមាននណា ម្នាក់រងគ្រោះនៅក្នុងហេតុការណ៍នេះទេ ។

សមត្ថកិច្ច និងអ្នកគ្រប់គ្រងរោងចក្របានសន្និដ្ឋានថា គ្រោះអគ្គីភ័យនេះផ្តើមមកពីទុស្សេចរន្តភ្លើង បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង ៕

ចែករំលែកអត្ថបទ