Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់កាបូបតាមផ្លូវសាធារណៈនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញដេញចាប់ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់សម្ភារៈប្រជាពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ ចាប់បាននៅតាមម្តុំរង្វង់មូលវិមានឯករាជ្យ ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនសមត្ថកិច្ចមិនបានបង្ហាញពី
អត្តសញ្ញាណអោយច្បាស់ពិតប្រាកដទេ ចំណែកម៉ូតូរបស់សង្ស័យម៉ាក Nex ពណ៍សលាយខ្មៅដែលមាន ស្លាកលេខភ្នំពេញ1GP-8394។

បើយើងសង្កេតមើលមួយរយៈកន្លងមកនេះឃើញថា នៅទឹកដីខណ្ឌដូនពេញហាក់គក្រើកឡើង ក្រុមចោរ បានចេញធ្វើសកម្មភាព ឆក់ ប្លន់ លួច មិនញញើតផ្គើននឹងសមត្ថកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យរួចទាំងម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ បណ្នោះអាន្ន នៅអធិការដ្ឋានគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ