Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់លួចគាស់ក្លឹបកំសាន្ត «មីតណាយ

ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បានគាស់សោទ្វារផ្នែកខាងរបស់ក្លឹបឌីស្កូពេលរាត្រី «មីតណាយ» ចូលលួចយកដោះយកគ្រឿងសំភារៈមួយចំនួន បានសម្រេចសរុបជាង៤ពាន់ដុល្លារ ត្រូវបានម្ចាស់ក្លឹបត្រូវបាននគរបានប៉ុស្តិ៍ចោម១ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ក្របួចជាប់ពីនាក់ដកហូតបានសំភារៈមួយចំនួន និងគ្រឿងញៀន១កញ្ចប់។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចក្លឹបកំសាន្តរាត្រីឌីស្កូ «មីតណាយ» តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក រ់ស សារ៉ាឌី នាយប៉ុស្តិ៍នគរបាលចោមចៅ១ បានឲ្យដឹងថា ជនសង្ស័យរួមមាន៖ ទី១.ឈ្មោះ ផន ភា អាយុ១៥ឆ្នាំ ហៅអាក្រិន, ទី២.ឈ្មោះ អ៊ូច សុខជា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិថ្មគោល៣ សង្កាត់ចោមចៅ២ មានស្រុកកំណើតខេត្តតាកែវ។

លោក រស់ សារ៉ាឌី បានបន្តថា នៅមុនកើតហេតុជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាព គាស់សោទ្វារក្លឹបកំសាន្ត «មីតណាយ» ខាងលើនៅផ្នែកទ្វារខាងក្រោយនៅវេលាម៉ោង០៥៖២០នាទីព្រឹកថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៨ បានសម្រេច និងបានលួចដោះយកម៉ាស៊ីនបាញ់ផ្សែង អំពូលភ្លើង រួមទាំងរបស់របរមួយចំនួនទាំងសរុបជាងខ្ទង់ជាង៤ពាន់ដុល្លាររួចរត់គេចខ្លួនបាត់តែម្តង។

នាយប៉ុស្តិ៍ បានបន្តទៀតថា បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព រួចហើយនោះ និងបានទទួលពាក្យបណ្តឹងរបស់ម្ចាស់ទីតាំង ក្លឹបកំសាន្ដខាងលើ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ បានសហកាជាកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានធ្វើការស្រាវជ្រាវរហូតឈានឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍ បញ្ជូនបន្តទៅកាន់ផ្នែងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមច្បាប់៕

ចែករំលែកអត្ថបទ