Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ៖បើមានអ្នកទាសេវាថ្លៃសៀវភៅស្នាក់នៅអត្តសញ្ញាណប័ណនិងសៀវភៅគ្រួសារសូមទាក់ទងលោកផ្ទាល់

ភ្នំពេញ៖ លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារ​សក​ម្មភាពដ៏ល្អៗជាច្រើនរបស់លោកនោះ បានប្រកាស ថា ប្រសិនបើមានអ្នកទារប្រា​ក់ថ្លៃសេវាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្ត​សញ្ញាណប័ណ្ណ សូមទូរស័ព្ទទៅលោកផ្ទាល់។

លោកយឹម សារ៉ាន់​ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ថា”សូមបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌពោធិសែនជ័យ ដែលមិនទាន់​មា​ន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណ សូមដាក់ពាក្យស្នើសុំនៅ ប៉ុស្តិ៍រដ្ឋបាលដែលខ្លួនរស់នៅ រឺ មកកាន់​អធិការ​ដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោ​យមិនមានការបង់ថ្លៃសេវាឡើយ ។ បើមានអ្នកទារប្រាក់លើថ្លៃសេវាទាំងនេះសូមទំនាក់ទំនងមកលេខ ខ្ញុំ​ផ្ទាល់012249999”។

លោកអធិការយឹម សារ៉ាន់ បានថ្លែងបញ្ជាក់ ថា”អធិការខណ្ឌពោធិ៍សែនជ័យយើងខ្ញុំ បានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ដូចជា​សៀ​វភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ គឺមិនមានការបង់ប្រាក់ទេ គឺយើងអនុវត្តតាមគោលការណ៍របស់ក្រសួង ក៏ដូចជា​រាជរដ្ឋា​ភិបា​ល”៕

ចែករំលែកអត្ថបទ