Tuesday, September 23, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

លោក​ សម្បត្តិ កុសល អធិការនគរបាលស្រុកតាវែង រងការប្ដឹងចោទប្រកាន់ពីកូនចៅ​ក្រោមឱវ៉ាទ​ ថាអាងអំណាចបាញ់គំរាមកូនចៅជាច្រើនគ្រាប់​

រតនគិរី ៖ លោកអធិការស្រុកតាវែង ត្រូវបាន​កូនចៅក្រោមឱវ៉ាតដាក់បណ្ដឹង​ បន្ទាប់ពី លោក​អធិការរូបនេះបានបាញ់ជាច្រើនគ្រាប់​គំរាមមន្ត្រីក្រោមឱវ៉ាទនិងបញ្ជាកូនចៅឲ្យប្រព្រឹត្តអំពើល្មើសរំលោភបំពាន មកលើ​ប្រជាកសិករ និងអាជីវករ ក្នុងស្រុកតាវែង។ បើយោងតាមពាក្យបណ្ដឹងរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ ព្រមទាំងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ ប្ដឹងចូលសាលា​ស្រុកតាវែង ប្ដឹងចូលស្នងការនគរបាលខេត្ត និងប្ដឹងទៅឯកឧត្ដមអភិបាលខេត្ត អំពីករណី​លោកវរៈសេនីយ៍ទោ សម្បត្តិ

Read More
សន្តិសុខ​សង្គម

ចោរមួយក្រុម​ វាយយុវជន៣នាក់ប្លន់យក​ទូរ​សព្ទ័អស់៤គ្រឿងនៅខណ្ឌ៧មករា​ ​រួច​គេច​ខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមកធ្វើសកម្មភាព​ វាយយុវជន៣នាក់ដែលកំពង់ជិះម៉ូតូបណ្ដាលឲ្យរបួស​​ប្លន់យក​ទូរសព្ទ័​ដៃអស់ចំនួន៤គ្រឿង​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បានដោយសុវត្ថិភាព ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង​២​និង៥០នាទីរំលងអធ្រាត្រចូល ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ១៨២​ ជិតរង្វង់មូលនាងគង្ហីងក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូម័រ អិច ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GN-​5884

Read More
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀននិង​កាំ​ភ្លើងខ្លីមួយដើម​ ឯម្នាក់ទៀត​រត់គេចខ្លួនបាត់

ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវ​ កម្លាំងនគរ​បាល​ អន្តរាគមន៍​ខណ្ឌ​សែនសុខ​ ឃាត់ខ្លួន​ឆែកឆេ​រកឃើញ​អាវុធខ្លីមួយដើម រីឯ​បក្ខពួកគេម្នាក់​ទៀតរត់គេចខ្លួនបាត់ស្រមោល​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបាន​កើតឡើងកាលពីវេលាម៉ោង១២​និង​៤០​នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៥ខែមេសាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ​១០០៣ ជិតសាលាអាយយូ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ​ គឺកម្លំាងនគរបាល​ អន្តរាគមន៍​ខណ្ឌសែនសុខ​ បានជិះម៉ូតូល្បាត​ក្នុងមូលដ្ឋាន​ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ​ខណៈកំពុងជិះល្បាតស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿង ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1BB-4863​ភ្លាម​នោះកម្លាំងនគរបាល​ ​បានហៅឲ្យឈប់តែជនសង្ស័យទាំង២នាក់មិនបានឈប់នោះទេ​បែជាព្យាយាមជិះម៉ូតូរត់គេច​

Read More
សន្តិសុខ​សង្គម

បុរសអ្នករត់តាក់សុីម្នាក់ត្រូវក្រុមចោរចាក់ជា​ច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមប្លន់យក​រថយន្ត​ទៅបាត់

កំពង់ស្ពឺ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត​នៅ​ក្នុងថ្លុកឈាមគួរ​ឲ្យសង្វេក​ បន្ទាប់ពីក្រុម​ចោរចាក់និងកូនកាំបិតចុងស្រួចចំចុងដង្ហើម​ចំនួន៣កាំបិតប្លន់យករថយន្តមួយគ្រឿងទៅ​បាត់​ ៖​ ហេតុការណ៍ដរន្ធត់នេះបានបង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃទី៣ខែមេសាឆ្នាំ២០២០​ នៅចំណុច​ស្ពានអាកាសផ្សារកំពង់ស្ពឺ​ ។ បើតាមសមត្ថកិច្ចជំនាញ់ខេត្តកំពង់ស្ពឺបា​នឲ្យ​ដឹងថា​ សពជនរងគ្រោះដែលគេចាក់សម្លាប់​មានឈ្មោះ​ ម៉ឺន ចេក​ ភេទ​ ប្រុសអាយុ​៥០​ឆ្នាំមុខរបជាអ្នករត់តាក់សុី​ រស់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ២ ខ័ណច្បាអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា​ នៅពេលកើតហេតុគេបាន​ឃើញ​រថយន្ត​ មួយគ្រឿងម៉ាកបាឡែន

Read More
សន្តិសុខ​សង្គម

ស្លាប់ម្នាក់​ របួសធ្ងន់២នាក់​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាជ្រុលទៅបុករម៉ក់កង់បីពីក្រោយនៅផ្លូវ​៦០ម៉ែត្រ

​ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ និង២នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាបើកក្នុងល្បឿនលឿនជ្រុលទៅ​បុករម៉ក់កង់បីខ្មែរពីក្រោយពេញទំហឹង​ កាល​ពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០​ម៉ែត្រ ជិតនិងបុរីប៉េងហួត ក្នុងសង្កាត់ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​សពជនរងគ្រោះមានឈ្មោះ ម៉ែន ពៅ ភេទប្រុសអាយុ២២ឆ្នាំ ទីកន្លែងកំណើតនៅឃុំចន្រ្តី ស្រុករមាសហែក

Read More
សន្តិសុខ​សង្គម

បើករថយន្តកុងតឺន័រប្រដេញគ្នា​ ពេញផ្លូវបង្កគ្រោះ​ថ្នាក់ចរាចរណ៍ដល់អ្នកដ៏ទៃ

ភ្នំពេញ៖​ រថយន្តកុងតឺន័រពីរគ្រឿងបេីក ប្រដេញគ្នាដូចឡានប្រណាំង​ ខ្វះការប្រុង​ប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដី​ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កេីត​ឡេីងនៅវេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្ដីតាកុយ​ សង្កាត់និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុន​ពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ​មួយគ្រឿង

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួន គ្រូអគ្គិនេត្រ រឿងផ្សាយ​ធ្វើយ័ន្ត​ការពារ​ជម្ងឺ កូវីដ​១៩​

ភ្នំពេញ៖​ នៅព្រឹក​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានហៅឈ្មោះ​ វ៉ាន់ សុខសីហា រហស្សនាមគ្រូអគ្គិនេត្រ​ មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ធ្វើយ័ន្ត​ការពារ​ ជម្ងឺ កូវីដ​១៩​ ។ រហូតមកទល់នឹងពេលនេះ ប្រភពនៃព័ត៌មានយើងពុំទាន់ទទួលបានរបាយការណ៍ច្បាស់ការណាមួយថាតើ គ្រូក្មេងម្នាក់នេះ ទទួលបានការអប់រំដោះលែងមកវិញឬសមត្ថកិច្ចចាត់ការទៅតាមជំនាញឬយ៉ាងណា

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចថាប៉ុស្តិ៍នគរបាលចាក់អង្រែលើឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនិងករណីជួញដូរចែកចាយគ្រឿងញៀន

ភ្នំពេញ ស្រ្តីជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ដកហូតថ្នាំបានចំនួន៣ ចប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​ រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសាឆ្នាំ២០២០​ នៅចំណុចសំណង់មិនរៀបរយភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ខណ្ឌមានជ័យ។ ស្រ្តីជាជនសង្ស័យមាន​ឈ្មោះ​ ផល​ ស្រីណា​ អាយុ៣១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ​ ។ បើតាមសម្ដីលោកអ៊ុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុលោកបានដាក់កម្លាំងចុះល្បាតក្នុងភូមិសាស្ត្រកម្លាំងរបស់លោកពេលមកដល់ចំណុចកើតហេតុគេឃើញស្ត្រីជាជនសង្ស័យម្នាក់ឈរនៅឈរនៅលើផ្លូវចាំម៉ូយមកយកមកទិញថ្នាំ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក សំសារី សុជាតា មេប៉ុស្ដិ៍ឃុំកំពង់ស្វាយ រងការចោទប្រកាន់ពីក្រុមគ្រួសារជនសង្ស័យថា ឃាត់ខ្លួនយកទៅវាយដំ និងទារលុយ៥ពាន់ដុល្លារជាថ្នូរនៃការដោះ លែង

(ខេត្ដកណ្ដាល) ៖ លោក សំសារី សុជាតា ប្រធាននគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំកំពុងស្វាយ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ត្រូវក្រុមគ្រួសារជនសង្ស័យបានចោទប្រ កាន់ថា ឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្ដិ៍រួចវាយដុំលើជនសង្ស័យទាំងដៃជាប់ខ្នោះ ធ្វើឲ្យក្រុមគ្រួសារឈឺចិត្ដខ្លាំងពន់ពេក និង បានទារលុយចំនួន៥ពាន់ដុល្លារ ជាថ្នូរនៃការដោះលែង។ បើតាមសម្ដីក្រុមគ្រួសារជនសង្ស័យបាន រៀបរាប់ប្រាប់ថា កូនរបស់គាត់ត្រូវបាននគរបាលចោទថាជាជនសង្ស័យឈ្មោះ ផល វណ្ណេត ភេទប្រុស

Read More
សន្តិសុខ​សង្គម

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ​ហាក់ដូច​ជាគ្មានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី​នៅជិត​ បេនឡាន​ ផ្សារថ្មី​ ក្នុងសង្កាត់ផ្សារថ្មី២​ ដូចជាមិនខ្វល់និងបទបញ្ជារបស់ថ្នាក់លើ

ភ្នំពេញ៖​ យោងតាមសេចក្ដីរាយការណ៍​ច្បាស់​ការបានអោយដឹងថា​ ទីតាំងហ្គេមបាញ់ត្រីខុស​ច្បាប់ចំនួន​២កន្លែង​នៅតាមបណ្ដោយផ្លូវ​១២៦​ ជាប់បេ​ន​ឡានផ្សារធំថ្មី​ ស្ថិតក្នុងសង្កាត់​ផ្សារថ្មី២​ ខណ្ឌដូនពេញ​ កំពុងបើក​ទទួល​ស្វាគមន៍​ក្រុមអ្នក​ញៀនល្បែងទាំង​យប់ទាំងថ្ងៃយ៉ាង​គគ្រឹក​គគ្រេង​ ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះ​បង្ក្រាបឡើយ​ ហាក់​បីដូចជាមិនខ្វល់និង​បទ​បញ្ជារបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​ រាជធានី​ភ្នំពេញ​ ។ មហាជនរងចាំមើលអាជ្ញាធរមាន​សមត្ថកិច្ចខណ្ឌ​ ដូនពេញនិងមានវិធានការ​យ៉ាងណា​ ចំពោះទីតាំង​ហ្គេមបាញ់ត្រី​ ខុស​ច្បាប់ចំនួន​២កន្លែងខាង​លើនេះ​

Read More