Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចថាប៉ុស្តិ៍នគរបាលចាក់អង្រែលើឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនិងករណីជួញដូរចែកចាយគ្រឿងញៀន

ភ្នំពេញ ស្រ្តីជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ដកហូតថ្នាំបានចំនួន៣ ចប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​ រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសាឆ្នាំ២០២០​ នៅចំណុចសំណង់មិនរៀបរយភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ខណ្ឌមានជ័យ។

ស្រ្តីជាជនសង្ស័យមាន​ឈ្មោះ​ ផល​ ស្រីណា​ អាយុ៣១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ​ ។

បើតាមសម្ដីលោកអ៊ុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុលោកបានដាក់កម្លាំងចុះល្បាតក្នុងភូមិសាស្ត្រកម្លាំងរបស់លោកពេលមកដល់ចំណុចកើតហេតុគេឃើញស្ត្រីជាជនសង្ស័យម្នាក់ឈរនៅឈរនៅលើផ្លូវចាំម៉ូយមកយកមកទិញថ្នាំ ដោយមានការសង្ស័យក៏ឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀននៅជាប់នឹងខ្លួនចំនួន ៣ចប់ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យយកមកសាកសួរនាំនៅប៉ុស្តិ៍ចាក់អង្រែលើ។

នៅមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាឈរចែកចាយគ្រឿងញៀនពិតប្រាកដមែន

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាជនសង្ស័យករណីជួញដូរនូវសារធាតុញៀនខុសច្បាប់និងដកហូតបានថ្នាំញៀន៣កញ្ចប់

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។

ចែករំលែកអត្ថបទ