Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

លោក​ សម្បត្តិ កុសល អធិការនគរបាលស្រុកតាវែង រងការប្ដឹងចោទប្រកាន់ពីកូនចៅ​ក្រោមឱវ៉ាទ​ ថាអាងអំណាចបាញ់គំរាមកូនចៅជាច្រើនគ្រាប់​

រតនគិរី ៖ លោកអធិការស្រុកតាវែង ត្រូវបាន​កូនចៅក្រោមឱវ៉ាតដាក់បណ្ដឹង​ បន្ទាប់ពី លោក​អធិការរូបនេះបានបាញ់ជាច្រើនគ្រាប់​គំរាមមន្ត្រីក្រោមឱវ៉ាទនិងបញ្ជាកូនចៅឲ្យប្រព្រឹត្តអំពើល្មើសរំលោភបំពាន មកលើ​ប្រជាកសិករ និងអាជីវករ ក្នុងស្រុកតាវែង។

បើយោងតាមពាក្យបណ្ដឹងរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ ព្រមទាំងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ ប្ដឹងចូលសាលា​ស្រុកតាវែង ប្ដឹងចូលស្នងការនគរបាលខេត្ត និងប្ដឹងទៅឯកឧត្ដមអភិបាលខេត្ត អំពីករណី​លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល អធិការ​ស្រុកតាវែង​ អាងអំណាចបាញ់គំរាមមន្ត្រីនគរបាល​ យាមប៉ុស្ដិ៍សន្តិសុខស្ពានទី៣ ស្ថិតក្នុងភូមិតាវែង ត្រង់ចំណុចរង្វង់មូលស្រុកតាវែង ចំនួន១១គ្រាប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី យប់ ថែមទាំងជេរម៉ែពួកគាត់ទៀតផង។
ក្នុងពាក្យបណ្ដឹង បានរៀបរាប់ថា លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល តែងតែអាងអំណាច ដៀលជេប្រម៉ាថកូនចៅក្រមឱវ៉ាទ​ប្រព្រឹត្តអំពើខុសពីវិន័យកងកម្លាំង គៀប​សង្កត់ប្រជាកសិករ ដូចជា អួតអាងថាមានខ្នងធំ គ្មានអ្នកណាធ្វើអីគាត់​បានទេ.គាត់ថាមក​កាន់ជាអធិការនៅស្រុកនេះ គាត់ចំណាយប្រាក់អស់៥ទៅ៦ម៉ឺន​ដុល្លា។ ជេកូនចៅក្រោម​ឱវ៉ាទថាពួកអាប៉ូលីសអាចន៍ក្ដ មិនចេះយកលុយពីអ្នកដឹកគ្រាប់ស្វាយចាន្ទី អ្នកដឹកបន្លែ ផ្លែឈើ ត្រីសាច់តាមម៉ូតូជាដើមព្រម​ទាំងគំរាមឲ្យមន្ត្រីក្រោមឱវ៉ាទ​ដោះសំលៀក​បំពាក់ឯកសណ្ឋានចេញ​ បើ​មិន​ធ្វើតាម និងគំរាមផ្លាស់ប្ដូរ និងដកចេញពី​ក្រមខណ្ឌគ្រប់​ពេលវេលា ដោយមិនមានមូលហេតុ.ទាត់​មន្ត្រីក្នុងជួរកងកម្លាំង និងស្រាយអង្រឹងទាំង​យប់ដោយគ្មានមូល​ហេតុ.ប្រជាពលរដ្ឋដឹកបង្គោលរបង ឈើធ្វើផ្ទះ បញ្ជាឲ្យចាប់យក​មកប៉ុស្ដិ៍បង់លុយសិនទើបឲ្យវិលតរឡប់ទៅ​វិញ ហើយលុយទាំងនេះ ត្រូវបានលោកអធិការយកទៅចាយវាយម្នាក់ឯង ធ្វើឲ្យប្រជាពលរដក្នុងស្រុកតាវែងស្អប់ខ្ពើម មន្ត្រីនគរបាលទាំងអស់ក្នុងស្រុកតាវែង។
ជុំវិញករណីខាងលើនេះ ក្រុមអ្នកសារ ព័ត៌​មាន​ មិនអាចសុំការបំភ្លឺណាមួយពីលោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាលខេត្តរតនគិរីបានទេ ដោយទូរ​ស័ព្ទមិនមានអ្នកលើក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០​ ។
បើតាមមតិមហាជន បានលើកឡើងថា បទ​ល្មើសរបស់លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល ពិតជាច្រើនពេកហើយ ទាំងវិន័យកងកម្លាំង ទាំងបទល្មើស និងធ្វើឲ្យប្រជាពល​រដ្ឋភ័យខ្លាច និងស្អប់ខ្ពើម បើនិយាយឲ្យចំ គឺ​មនុស្សដែលសង្គម​ មិនត្រូវការ ហើយផ្ទុយនិងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល។ មតិមហាជនបានលើកឡើងថា បើទោះជា​យ៉ាងណា ប្រហែលជាច្បាប់មិនហ៊ានធ្វើអី​លោកអធិការទេមើលទៅ ពីព្រោះគាត់មានខ្នងធំ និងគាត់ចំណាយប្រាក់រហូត​ដល់៥​ទៅ​៦ម៉ឺនដុល្លាឯណោះ ទើបបានមកកាន់ជាអធិការស្រុកនេះបាន។ តើអ្នកណាទៅហ្ន៎? ដែលយកប្រាក់លោកអធិការ ហើយឲ្យគាត់​មកបង្កព្យុះភ្លៀងតាមតែអំពើចិត្តដូច្នេះ៕

ចែករំលែកអត្ថបទ