Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តកុងតឺន័រប្រដេញគ្នា​ ពេញផ្លូវបង្កគ្រោះ​ថ្នាក់ចរាចរណ៍ដល់អ្នកដ៏ទៃ

ភ្នំពេញ៖​ រថយន្តកុងតឺន័រពីរគ្រឿងបេីក ប្រដេញគ្នាដូចឡានប្រណាំង​ ខ្វះការប្រុង​ប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដី​ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កេីត​ឡេីងនៅវេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្ដីតាកុយ​ សង្កាត់និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុន​ពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ​មួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5995 បើកបរដោយបុរសម្នាក់​ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិស​ដៅ​ពីកើតទៅលិច​ ក្នុងល្បឿនយ៉ាងលឿនប្រដេញគ្នាជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿងទៀត ខណៈមកដល់ចំណុចកេីតហេតុខាងលេី ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបែនដឹកដីមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9257 យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ ខ្ទេចមួយកំណាត់មុខ រងការ​ខូចខាតយ៉ាងដំណំ ចំណែកអ្នកបេីកបររថយន្តកុងតឺន័ររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូន​ទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ​ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទាក់ទងទៅខាងជំនាញចុះមកវាស់វែង និងយករថយន្តទាំងពីរទៅរក្សារទុកនៅ​ ការិយាល័យ​ ចរាចរណ៍​ផ្លូវ​គោក​ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា​នៅពេលក្រោយ៕

ចែករំលែកអត្ថបទ